ប្រធានកិត្តិយសសមាគមនារីខេត្តកំពតអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១នៅវត្តត្រពាំងរពៅ

កំពត៖ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាវត្តនានាក្នុងព្រះរាជា​ណា​ចក្រកម្ពុជា​ដែរ នៅវត្តត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ត​កំពត មាន​ប្រជាពលរដ្ឋក្មេងចាស់​ប្រុស​ស្រី​យ៉ាងច្រើនកុះករ បានយកចង្ហាន់ និងបច្ច័យមកប្រគេនព្រះសង្ឃក្នុងទឹកមុខសប្បាយរីករាយ។

នៅវត្តត្រពាំងរពៅនេះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការ​អភិវឌ្ឍ​ ខេត្តកំពត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកាគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ក៏បានមកចូលរួមនៅថ្ងៃដំបូងនៃថ្ងៃកាន់បិណ្ឌដូចពុទ្ធបរិស័ទដទៃទៀតដែរ។

ក្នុងឱកាសលោកជំទាវក៏បានប្រគេនទេយ្យដល់ព្រះសង្ឃ មាន៖ អង្ករ ត្រីខ ស្ករស ទឹកស៊ីអ៊ីវ ប្រេងឆា តែកញ្ចប់ ធូប ប៊ីចេង មី កាហ្វេ ទឹកត្រី ត្រីងៀត ទឹកក្រូច-ទឹកផ្លែឈើ សៀងផ្អែម ខ្ទឹមស សាប៊ូម្សៅ ទឹកសុទ្ធ និងបច្ច័យ១,៥លានរៀល៕
ដោយ៖ សិលា សារិន

ads banner