សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសូត្រមន្តវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតី រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
សម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី២ នៅវត្តបុទុមនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពុទ្ធបរស័ទចំណុះជើងវត្ត បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដ នមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧សន្ដាន និងជូន ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង ។
ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែង គោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕









ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ