ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រគល់អំណោយជូនកងកម្លាំងព្រំដែន និងជនភៀសសឹក

សៀមរាប​៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដឹកនាំ​ប្រតិភូ​ក្រសួង​មហាផ្ទៃអញ្ជើញសួរ​សុខទុក្ខនិងប្រគល់អំណោយជូនវីរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។

ពិធីប្រគល់អំណោយបានធ្វើឡើងនៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី ៨ ខែកញ្ញា។អំណោយដែលផ្តល់ជូនរួមមាន អង្ករ ២០ តោន, មី ១០០ កេសធំ, ត្រីខ ១០០ កេស, គុយទាវកញ្ចប់ ១០០ កេស, ទឹកសុទ្ធ ២០០ កេស និងថ្នាំបាញ់មូស ៤.០០០ ដប។ សម្ភារៈទាំងនេះត្រូវបានប្រគល់​ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឧត្តរមានជ័យ​ដើម្បីចែកបន្ត៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner