ម្ចាស់សិប្បកម្ម កែច្នៃផលនេសាទកំពុងពង្រឹងសមត្ថភាពសម្រាប់ទីផ្សារក្នុងស្រុក ស្របពេលដែលពលរដ្ឋកម្ពុជាកំពុងផ្ទុះការគាំទ្រផលិតផលខ្មែរ

(ភ្នំពេញ)៖ មួយក្នុងចំណោមសិប្បកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាពោលគឺសិប្បកម្មកែច្នៃផល នេសាទ “ចាវ សួស្តី “ស្ថិតនៅភូមិជីមាស ឃុំ ផ្សារគ្រង ស្រុកស្ទោង ខេត្ត កំពង់ធំ បានកំពុងបង្ហាញការពង្រឹងខ្លួនដើម្បីធ្វើការកែច្នៃផលិតផលកែច្នៃផលនេសាទសម្រាប់ទីផ្សារក្នុងស្រុក និងក៏ដូចជាការលក់ទៅលើទីផ្សារអន្តរជាតិ។ ទាំងនេះមិនត្រឹមតែជាឱកាសក្នុងការរកទីផ្សារសម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកទេ តែវាក៏ជាការផ្តល់ទំនុកចិត្តលើគុណភាពចំណីអាហារដល់ពួកគាត់ថែមទៀត។

បង្ហាញប្រាប់បណ្តាញសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣អំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ កំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ចាម លោក ចាវ សួស្តី ស្ថាបនិកសិប្បកម្មកែច្នៃផល នេសាទ ចាវ សួស្តី បានប្រាប់ឱ្យដឹងថា ៖ កិច្ចការពង្រឹងគុណភាពគឺជារឿងមួយសំខាន់សម្រាប់អតិថិជនទាំងក្នុងស្រុក និងក៏ដូចជាការនាំចេញទៅលក់ក្រៅប្រទេស។ពេលនេះអ្វីដែលសំខាន់គឺផ្តល់ជំនឿទុកចិត្តដល់អតិថិជនទៅលើគុណភាព និងស្របពេលដែលគ្រឿងសម្ភារ បរិក្ខារ នានាបានបំពាក់ទំនើបកម្មដោយមានការជួយជ្រោមជ្រែងពីម្ចាស់ គម្រោង CAPFISH-Capture។ ជាមួយការគាំទ្រជំនួយបច្ចេកទេសផ្គួបផ្សំផងបានធ្វើឱ្យសិប្បកម្មបានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនហួសពីការគិតទុក។នៅពេលនេះសិប្បកម្មកែច្នៃផលនេសាទរបស់លោកមិនត្រឹមតែផលិតនូវផលិតផលសម្រាប់ទីផ្សារទេ តែក៏បានបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយជាង១០នាក់បន្ថែមទៀតដើម្បីមានជំនាញច្បាស់លាស់ក្នុងអាជីវកម្មប្រកបដោយគុណភាពនៅថ្ងៃខាងមុខថែមទៀត។

ទាក់ទិនក្នុងរឿងនេះដែរ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ថាការជួយបណ្តុះបណ្តាលដល់កូនខ្មែរនេះជារឿងល្អ ហើយសិប្បកម្មដទៃទៀតអាចពិចារណារឿងនេះសម្រាប់ការអនុវត្តបែបនេះបានដូចគ្នាផងដែរ។

លោក ឃួន អេវីរ៉ាត (Koen Everaert ) អនុប្រធានសហប្រតិបត្តិការ នៃសហភាពអឺរុប ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថាសហភាពអឺរ៉ុបមិនត្រឹមតែគាំទ្រ កិច្ចខិតខំប្រឹងប្រែងទៅលើការអភិវឌ្ឍន៍ខ្លួនរបស់សិប្បកម្មទេតែសហភាពអឺរ៉ុបក៏បានជួយលើវិស័យអប់រំនៅកម្ពុជាទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគឺវាដូចគ្នាទៅនឹងសិប្បកម្មចាវសួស្តី បានកំពុងអនុវត្តនេះ។

គួរបញ្ជាក់ថា ប្រហុកម្សៅ ចាវសួស្តីប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោ ផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករ លីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ។ ប្រហុកម្សៅនេះមានក្លិនឈួលមុត រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត ។ វត្ថុធាតុដើមផលិត ម្ចាស់សិប្បកម្មប្រ មូលទិញត្រីពីអ្នកនេសាទ និងវារីវប្បករក្នុងស្រុក។ ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ។

ប្រហុក ចាវ សួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយ តាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក។ សិប្បកម្ម ក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បីផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner