ថ្ងៃទី៣ នៃដំណើរការស្រង់ បូកពិន្ទុលើកុំព្យូទ័រនៃការប្រឡងបាក់ឌុប
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ នៅអគាររដ្ឋបាលក្រសួង (ចៅពញាហុក) ព្រមទាំងមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ។

សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៣ នៃដំណើរការស្រង់ បូកពិន្ទុលើកុំព្យូទ័រ គណៈកម្មការ គណៈមេប្រយោគនានា បាននឹងយកចិត្តទុក ប្រឹងប្រែងអនុវត្តគោរពទៅតាមបទបញ្ជា ដើម្បីធានាធ្វើយ៉ាងណាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

បើតាមផែនការគឺលទ្ធផលប្រឡងនឹងប្រកាសទូទាំង ២៥រាជធានី-ខេត្ត តាមមណ្ឌលប្រឡង និងតាមប្រព័ន្ធបណ្ដាញសង្គមរបស់ក្រសួង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ៖ ម៉ាដេប៉ូ




ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។