ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង២០០គ្រួសារ នៅឃុំគោករមៀត ស្រុកថ្មពួក ទទួលបាន​អំណោយ​មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ ។

ក្នុងឱកាសសំណេះសំណាលនិងជូនអំណោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍​កាកបាទ​ក្រហមកម្ពុជា ជាមួយការបញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហមកម្ពុជា តែងតែ​នៅ​ក្បែរបងប្អូនជានិច្ច ។រួមសុខរួមទុក្ខ និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ៕

ដោយ៖ឃិន គន្ធា

ads banner