តំណាងរាស្រ្តនិងអភិបាលខេត្តកំពង់ឆ្នាំងចូលរួមបុណ្យកាន់បិណ្ឌ៤នៅវត្តអារញ្ញិការាម
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖ថ្ងៃកាន់បិណ្ឌ៤ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៥ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកាន់បិណ្ឌ ៤នៅវត្តអារញ្ញិការាម ហៅ វត្តអារញ្ញ ស្ថិតនៅភូមិអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកជំទាវតំណាងរាស្រ្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាប់បាត្រ ប្រគេនចង្ហាន់ ទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃ ក៏នៅបានជូនថវិកាជូនដល់ដូនជី តាជី ដែលបានចូលរួមកាន់បិណ្ឌផងដែរ៕




ដោយ៖សុខ គឹមសៀន
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។