ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជំរុញឱ្យប្រទេស កាតា បណ្តេញក្រុមដែលលោកអះអាងថា ជាពួកភេរវករ ចេញពីប្រទេស ឬ នាំពួកគេ ទៅកាត់ទោសទាំងអស់។ ជាការអំពាវនាវ ក្រោយពេល ដែលអ៊ីស្រាអែល ទើបបានទម្លាក់គ្រាប់បែក លើរដ្ឋធានី ដូហា។

កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ បានអំពាវនាវឱ្យប្រទេសកាតា បណ្តេញ ឬ កាត់ទោស “ភេរវករ” នៅលើដីរបស់ខ្លួន មួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានី ដូហា របស់ប្រទេសកាតា។

នាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកដល់ការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ថា «ខ្ញុំនិយាយ ទៅកាន់ប្រទេសកាតា និងគ្រប់ប្រទេស ដែលកាន់កាប់ភេរវករ សូមអ្នកបណ្តេញពួកគេចេញ ឬ អ្នកនាំពួកគេ ទៅកាន់កាត់ទោស នៅតុលាការយុត្តិធម៌»។

គួររម្លឹកថា មនុស្ស ៦នាក់ បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ និង មន្ត្រីសន្តិសុខកាតាម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២ មក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner