អង្គការណាតូចាត់វិធានការការពារ ក្រោយរុស្ស៊ីបញ្ជូនដ្រូនឆ្លងចូលទឹកដីប៉ូឡូញ

វ៉ាសូវី ៖ សមាជិកអង្គការណាតូជាច្រើនចាប់ផ្តើមរួតរះបញ្ជូនកងទ័ព កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីអ្វីដែលប៉ូឡូញហៅថា ការលុកលុយដោយយន្តហោះដ្រូនរបស់រុស្ស៊ីដែលមិនធ្លាប់មានពីមុនមក រំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញ។

ជាការឆ្លើយតប ហូឡង់ និង ឆេកត្រៀមបញ្ជូនកម្លាំងការពារទៅកាន់ប៉ូឡូញ ខណៈកងពលតូចអាល្លឺម៉ង់នឹងបញ្ជូនទៅការពារលីទុយអានី ស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារហួសពីទឹកដីអ៊ុយក្រែន។

ទន្ទឹមគ្នា អាល្លឺម៉ង់បាននិយាយថា ខ្លួននឹងពង្រឹងវត្តមានកងកម្លាំងនៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់អង្គការណាតូ ហើយចាត់វិធានការលើកកម្ពស់ និងពង្រីកការត្រួតពិនិត្យផ្លូវអាកាសដល់ប្រទេសប៉ូឡូញ។

ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានប្រកាសដែរថា បារាំងនឹងបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿង ដើម្បីជួយការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ។ លោកថា បារាំងនឹងរារាំងការបំភិតបំភ័យរបស់រុស្ស៊ី។

ទោះបីជាយន្តហោះដ្រូន និងមីស៊ីលរបស់រុស្សីបានឆ្លងចូលទឹកដីប្រទេសសមាជិកណាតូមួយចំនួនពីមុនមកក៏ដោយ ប៉ុន្តែលើកនេះគឺជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីរុស្ស៊ីចូលលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

គិតមកទល់ពេលនេះ វិមានក្រឹមឡាំងមិនបានធ្វើការអត្ថាធិប្បាយណាមួយ ដើម្បីឆ្លើយតបការចោទប្រកាន់ដែលថា រុស្ស៊ីមានគោលបំណងបង្កើតចេតនា ដើម្បីបង្កភាពតានតឹងនៅប៉ូឡូញនៅឡើយទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner