ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង

(សៀមរាប)៖ ក្នុងការថែរក្សានូវអត្ថសញ្ញាណរសជាតិប្រហុករបស់ខេត្តសៀមរាប អ្នក សិប្បកម្ម កែច្នៃ ប្រហុកមិនត្រឹមតែថែរក្សានូវរសជាតិដើមដែលត្រូវបានគេចាត់ទុកថាមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រើម្ហូបខ្មែរ និង ជាគ្រឿងផ្សំនោះទេ នៅបានបង្កើនគុណភាពសម្រាប់លក់លើទីផ្សារទាំង ក្នុងស្រុក និង បរទេស។

ប្រហុកជាប្រភេទគ្រឿងផ្សំរសជាតិដែលបងប្អូនប្រជាជនខ្មែរយើងនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាច ច្នៃលាយ ជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារកាន់តែឆ្ងាញ់ពិសា។

លោក យន់ សំណាង ប្រធានសិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ឱ្យដឹងថា៖ប្រហុកសៀមរាប មានក្លិនឈ្ងុយបែបវត្ថុដែលមានជាតិផ្អែម នៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំ លជាលក្ខណៈពិសេស ក្លិនខ្យល់។ គេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយៈក្លិនឈ្ងុយបែបវត្ថុផ្អែមដែលខុសប្លែកពីប្រហុកផ្សេងទៀត។

លោកបានប្រាប់ថា“ប្រហុកសៀមរាប” ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ជុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុក និងម្យ៉ាងទៀតនៅពេលដាក់ប្រហុកលើបាត ដៃហើយក្តាប់ដៃននោះមិនបណ្តាលឲ្យមុតដៃឡើយ។ ប្រភេទប្រហុកសៀមរាប រួមមានដូចជា៖ប្រហុកសាចត្រីកំភ្លាញ , ប្រហុកសាច់ត្រីរ៉ស,ប្រហុកសាច់ត្រីដៀប ,ប្រហុកឆ្អឹងត្រីកំភ្លាញ, ប្រហុកឆ្អឹងត្រីរៀលជាដើម។

គួរបញ្ជាក់ថា ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ ក្នុងឆ្នាំ២០០៤ សិប្បកម្ម សំណាង សុធា បានវិវត្តន៍ខ្លួនពីការកែច្នៃប្រហុកតាមបែបប្រពៃណី ទៅជាសហគ្រាសគំរូជំរុញការអភិវឌ្ឍប្រហូកនៅក្នុងខេត្តសៀមរាប។ ដំបូងឡើយ សិប្បកម្មកែច្នៃប្រហុក ប្រើប្រាស់ត្រីអន់គុណភាព សេសសល់ពីការផលិតត្រីងៀត និងលក់បានក្នុងតម្លៃត្រឹមតែ ២-៣ដុល្លារ/គីឡូក្រាម។

គម្រោង CAPFISH-Capture បានគាំទ្រលើការចុះបញ្ជីប្រហុកសៀមរាបជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)របស់កម្ពុជា ដែលមានលោក យន់សំណាង ជាប្រធានសមាគម និងជាម្ចាស់សិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា កំពុងពង្រីកទីតាំងផលិតកម្មថ្មី របស់ខ្លួនឱ្យស្របតាមសៀវភៅបន្ទុកស្តីពី ប្រហុកសៀមរាប GI។ គំនិតផ្តួចផ្តើមនេះរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ ធានាការអង្កេតដាន និងពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផលនឿលើទីផ្សារក្នុងស្រុកនិងអន្តរជាតិ។

ក្នុងការផលិតប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាង សុធា ប្រើប្រាស់ត្រីដែលមាន ប្រភពសម្គាល់ភូមិសាស្រ្តច្បាស់លាស់ពីតំបន់មួយចំនួនជុំវិញបឹងទន្លេសាប ផ្គត់ផ្គត់ដោយក្រុមប្រជានេសាទ ដូចមានកំណត់នៅក្នុងសៀវភៅ បន្ទុក។

កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) របស់គម្រោង បានផ្តល់ជំនួយបច្ចេកទេសដល់សហគ្រាសក្នុងការកែច្នៃផលិតផលសម្បូរបែប ដូចជា ប្រហុកគ្រឿង ប្រហុកត្រីឆ្ការ និង ប្រហុកក្រសាំង (រសជាតិជួរហើរ) ដែលក៏ក្នុងចរាចរណ៍នៅលើទីផ្សារនាពេលបច្ចុប្បន្ន៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner