ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៖ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ ត្រៀមបើកហើយ

នៅថ្ងៃទី២៨ ដល់​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំរបស់បណ្តាប្រទេសតាមតាម​បណ្ដោយ​ខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធមនៅទីនេះ​។ នេះមិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូងដែលរៀបចំដោយប្រទេសចិននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ប្រធានបទរបស់ចិនដែលមានទ្រង់​ទ្រាយ​ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនចិនជិត ១០០ ចូលរួមតាំងពិព័រណ៍។ នេះក៏ជាសញ្ញាមួយបង្ហាញថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយដែលកាន់តែមានភាពរស់រវើក។

កម្លាំងជំរុញនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តល់ផ្លែផ្កាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ពិព័រណ៍លើកនេះបានប្រព្រឹត្តទៅចំពេលដ៏សំខាន់ដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងត្រូវបានជំរុញឱ្យកាន់​តែស៊ីជម្រៅ។ ក្នុងនាមជាដៃគូដ៏សំខាន់ក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា ដោយសារមាន​ទីតាំងភូមិសាស្ត្រដ៏ល្អ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងកម្លាំងជំរុញអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ខ្លួន បានក្លាយជាច្រកទ្វារដំបូងសម្រាប់ក្រុមហ៊ុនចិនក្នុងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនចិនចេញ​ទៅ​ក្រៅ​ប្រទេស​ ផលិតផលចម្រុះបញ្ចេញពន្លឺនៅភ្នំពេញ

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនចិន “ដើរ​ចេញទៅក្រៅ​” ដើម្បីរួមបញ្ចូលខ្លួនយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ បានក្លាយជាជម្រើសដ៏ចាំបាច់។ ពិព័រណ៍លើកនេះបានកសាងស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព និងរលូនរវាងសមត្ថភាពផលិតដែលមានគុណភាពខ្ពស់របស់ចិន ជាមួយនឹងតម្រូវការទីផ្សារនៅកម្ពុជា និងអាស៊ាន។ វិសាលភាពនៃផលិតផលដែលដាក់តាំងបង្ហាញគឺមានគោលដៅច្បាស់លាស់ ដោយរួមមាន៖ ប៊ូឡុងនិងវីស គ្រឿងដែក គ្រឿងសំណង់ ផលិតផលថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ វាយនភ័ណ្ឌប្រើក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត និងរបស់របរជាច្រើនទៀត។ ក្រុមហ៊ុនចិនជិត ១០០ នឹងបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយនូវសមត្ថភាពប្រកួតប្រជែង និងនវានុវត្តន៍នៃ “ផលិតផលផលិតនៅចិន” ដើម្បីបំពេញតម្រូវការតាមកម្រិតផ្សេងៗនៃទីផ្សារកម្ពុជា និងទីផ្សារក្នុងតំបន់។

ឡុងនិងវីស

គ្រឿងបន្លាស់រថយន្ត

ផលិតផលថាមពលពន្លឺព្រះអាទិត្យ

សម្លៀកបំពាក់

កាបូបវ៉ាលីស

ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុង

កិច្ចពិភាក្សាវេទិកាជាន់ខ្ពស់តភ្ជាប់យ៉ាង​ត្រឹមត្រូវ រួមគ្នាកសាងផែនទីថ្មីសម្រាប់ការអភិវឌ្ឍ

ក្នុងអំឡុងពេលពិព័រណ៍លើកនេះ នឹងមានព្រឹត្តិការណ៍ពិសេសជាច្រើនត្រូវបានរៀបចំឡើង៖

វេទិកាសក្តានុពលអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា-ចិន៖ វេទិកានេះនឹងប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធមកពីប្រទេសទាំងពីរ ដើម្បីវិភាគយ៉ាងស៊ីជម្រៅអំពីបរិយាកាសវិនិយោគ គោលនយោបាយឧស្សាហកម្មអាទិភាព និងចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់​កម្ពុជា​ ដែលនឹងផ្តល់ការ​តម្រង់​ទិស​ដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរក្នុងការចូលទៅកាន់ទីផ្សារ។

ជំនួប​បន្ស៊ីការផ្គត់ផ្គង់ និងតម្រូវការសម្រាប់អ្នកទិញមកពីកម្ពុជា ចិន និងអន្តរជាតិ៖ បង្កើតវេទិកាទំនាក់ទំនងធុរកិច្ច B2B ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រៅពីអ្នកទិញក្នុងស្រុកដ៏មានសក្តានុពល ក៏នឹងមានការទាក់ទាញអ្នកទិញអន្តរជាតិមកពីអឺរ៉ុប អាមេរិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសដទៃទៀត ដើម្បីជួយក្រុមហ៊ុនចិនសម្រេចបាននូវ “ការបន្ស៊ី​តែ​មួយ​ គ្របដណ្ដប់​ច្រើនប្រទេស” ។ការគាំទ្រយ៉ាងពេញទំហឹងពីសហគ្រិនចិននៅកម្ពុជា៖ សភាពាណិជ្ជកម្មចិនសំខាន់ៗនៅកម្ពុជា ដូចជាសភាពាណិជ្ជកម្មខេត្ត Zhejiang, Heilongjiang, Shandong, Hunan ជាដើម​ នឹងរៀបចំសមាជិករបស់​ខ្លួន​មកចូលរួមពិព័រណ៍ និងទិញទំនិញ។ បណ្តាញទំនាក់ទំនងក្នុងស្រុកដ៏រឹងមាំរបស់ពួកគេ នឹងផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ក្រុមហ៊ុនដែលចូលរួមតាំងពិព័រណ៍ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។

ជំនួប​បន្ស៊ីការផ្គត់ផ្គង់ និងតម្រូវការរវាងចិន និងអន្តរជាតិ

រួមគ្នាប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យ បង្កើតអនាគតថ្មី

ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ គឺជាសកម្មភាពជាក់លាក់មួយដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន និងអនុវត្តតាមតម្រូវការនៃការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។ វាមិនត្រឹមតែជាការត្រួសត្រាយផ្លូវយ៉ាងរលូនសម្រាប់ក្រុមហ៊ុនចិនដើម្បីបោះជំហានចូលទីផ្សារកម្ពុជា និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវជម្រើសគុណភាពខ្ពស់ជាច្រើនទៀតសម្រាប់ការ​ពង្រឹងសមត្ថភាពឧស្សាហកម្ម និងការ​ផ្តល់ជូនដល់អ្នកប្រើប្រាស់កម្ពុជា ដែលប្រាកដជានឹងអាច​សរសេរទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ចិន។

យើងខ្ញុំ​រង់ចាំស្វាគមន៍វត្តមានអ្នកពាក់ព័ន្ធមក​ពី​គ្រប់វិស័យ ដើម្បីរួមគ្នាស្វែង​រក​ឱកាសអាជីវកម្ម និងស្វែងរកការអភិវឌ្ឍរួមគ្នា!

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner