អ៊ុយក្រែនវាយប្រហាររថភ្លើងរុស្ស៊ី ស្លាប់មនុស្ស៣នាក់

កៀវ ៖ អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារ រថភ្លើងពីរគ្រឿង នៅក្នុងប្រទសរុស្ស៊ី បណ្តាលឲ្យស្លាប់ មនុស្ស៣នាក់ កាលពីចុងសប្តាហ៍។

ប្រភពយោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បាននិយាយថា កងកម្លាំងរបស់ប្រទេសនេះ ទទួលខុសត្រូវចំពោះការវាយប្រហារ ចំនួនពីរលើក លើផ្លូវដែក ក្នុងប្រទេសរុស្ស៊ី។

អភិបាលខេត្ត Oryol Oblast លោក Andrei Klychkov បាននិយាយថា ឧបករណ៍បំផ្ទុះមួយ បានបំផ្ទុះ នៅលើកំណាត់ផ្លូវដែក ក្នុងខេត្ត ភាគខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យមន្ត្រីឆ្មាំជាតិរុស្ស៊ី បីនាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។

អភិបាលតំបន់ Leningrad Oblast លោក Alexander Drozdenko បាននិយាយ នៅលើ Telegram នៅព្រឹកថ្ងៃអាទិត្យថា តំបន់ ភាគខាងលិចរបស់ប្រទេសរុស្ស៊ី មួយនេះ ក៏មានករណីរថភ្លើងបើកធ្លាក់ផ្លូវ ដោយឧប្បតិ្តហេតុនេះ បានបណ្តាលឱ្យអ្នកបើកបររថភ្លើងម្នាក់ បានស្លាប់ និងរំខានដល់ចរាចរណ៍ផ្លូវដែក។

ប្រភពមួយ នៅក្នុងទីភ្នាក់ងារស៊ើបការណ៍យោធា របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ រថភ្លើងរុស្ស៊ី ចំនួនពីរ ប៉ុន្តែ ពុំពាក់ព័ន្ធនឹងរថភ្លើងបើកធ្លាក់ផ្លូវ ដែលបានសម្លាប់ អ្នកបើកបរ នោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner