ក្រសួងពាណិជ្ជកម្ម ៖ លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល

(ភ្នំពេញ)៖ ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដ ផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មេត្តាជ្រាបថា លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល។ បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner