រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ

___________________

ថ្វីបើស្រុកមានសង្គ្រាម តែរដ្ឋាភិបាលរបស់ លន់ នល់ បានខិតខំបង្ហាញឱ្យគេឃើញពីទម្រង់នៃលទ្ធិ ប្រជាធិបតេយ្យ ដែលមានការបោះឆ្នោត, មានស្ថាប័នសភាពីរថ្នាក់ (ព្រឹទ្ធសភា និងសភា), រដ្ឋាភិបាល និង តុលាការ។ ដើម្បីដោះស្រាយសភាពការណ៍ដែលកាន់តែធ្ងន់ធ្ងរ លន់ នល់ ក្នុងនាមប្រធានាធិបតី ឬប្រមុខ រដ្ឋ បានតែងតាំងឥស្សរជនជាច្រើនរូបបន្តបន្ទាប់គ្នា ឱ្យបង្កើតគណៈរដ្ឋមន្ត្រី។ ក្នុងអំឡុងពេល៥ឆ្នាំនោះ មានរដ្ឋាភិបាល១០ ត្រូវបានបង្កើតឡើង ដូចជា ៖

រដ្ឋាភិបាលទី១/២ របស់លន់ នល់ 

– ២ កក្កដា ១៩៧០-៥ ឧសភា ១៩៧១

– ៥ ឧសភា ១៩៧១-១២ មីនា ១៩៧២ 

រដ្ឋាភិបាលទី៣ របស់ សឺង ង៉ុកថាញ់

– ២០ មីនា ១៩៧២- ១៤ តុលា ១៩៧២ 

រដ្ឋាភិបាលទី៤ របស់ ហង្ស ធុនហាក់ 

– ១៧ តុលា ១៩៧២- ១៧ មេសា ១៩៧៣

រដ្ឋាភិបាលទី៥/៦ របស់ អ៊ិន តាំ 

– ១៥ឧសភា ១៩៧៣-២២តុលា ១៩៧៣

– ២២ តុលា ១៩៧៣-២៦ ធ្នូ ១៩៧៣ 

រដ្ឋាភិបាលទី៧/៨/៩ របស់ ឡុង បូរ៉េត 

– ២៦ ធ្នូ ១៩៧៣- ១៦ មិថុនា ១៩៧៤ 

– ១៦ មិថុនា ១៩៧៤- ២១ មីនា ១៩៧៥ 

– ២១ មីនា ១៩៧៥- ១២ មេសា ១៩៧៥ 

ទី១០-គណៈកម្មាធិការជាន់ខ្ពស់ 

(the Supreme Committee)

___________________ 

ប្រភព៖ សៀវភៅប្រវត្តិសាស្រ្តកម្ពុជា២០១៨

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ #ទំាង១០

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner