កាតាពង្រឹងផ្នែកការពារជាតិជាមួយអាមេរិក ក្រោយអ៊ីស្រាអែលវាយ

ដូហា ៖ ប្រទេសកាតា បានអះអាងថា នឹងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងការពារជាតិ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងដូហា កាលពីថ្ងៃទី១៦ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari និយាយ ថា ប្រទេសរបស់លោកបានកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់តួនាទីរបស់ខ្លួន។ លោកបន្ថែមថា «ជាការពិតណាស់ ការវាយប្រហារនេះ ពន្លឿនតម្រូវការ សម្រាប់កិច្ចព្រមព្រៀងការពារ ជាយុទ្ធសាស្ត្រថ្មី រវាងយើង និងសហរដ្ឋអាមេរិក»។

គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារ លើប្រទេសកាតា សម្លាប់មនុស្ស៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២ មក។

ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីប្រទេសកាតា បានទទួលស្វាគមន៍វត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio។

ប្រមុខការទូតអាមេរិក រូបនេះ បាននិយាយមុននេះ ថា លោកនឹង “សុំឱ្យកាតាបន្តធ្វើអ្វីៗ ដែលពួកគេបាននិងកំពុងធ្វើ” ដោយបន្ថែមថា កាតា គឺជាប្រទេស ដែលតែងតែបានជួយបញ្ចប់បញ្ហាជម្លោះ តាមរយៈការចរចា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner