រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស និងឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅសាលាខេត្តកណ្តាល។
ទាក់ទងនឹងតួនាទីភារកិច្ច ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗ រួមចំណែកក្នុងការសម្រេចបាន “មានហូប មានប្រើ មានបាន និងមានរហូត” តាមការចូលរួមដោះស្រាយបញ្ហារបស់ប្រជាកសិករ ការផ្តល់បច្ចេកទេសផលិតកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃពីដើមទីដល់ចុងទី ការជំរុញការធ្វើពិពិធកម្មពូជដំណាំកសិកម្ម និងការជំរុញផ្សព្វផ្សាយការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលបានទុនកម្ចី ធ្វើផលិតកម្មតាមកិច្ចសន្យា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម







