រដ្ឋមន្ត្រីការពារជាតិកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណី​ហិង្សារបស់ប៉ូលិស​ថៃមកលើប្រជាជន​កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលិសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លារលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC។

រដ្ឋមន្ត្រីការពារ​ជាតិកម្ពុជា បាន​ថ្លែងអំណរគុណដល់​រាជរដ្ឋាភិ​បាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទ​ឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់៕
ដោយ៖ពលជ័យ

ads banner