ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន
ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសជប៉ុន និងបានសម្តែងនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបន្តរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ។
ការជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១៣ នៅវត្តខ្មែរអង្គររតនរង្សី និងវត្តខ្មែរសាមគ្គី នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌទី១៣ ដោយបាននាំយកចង្ហាន់ ភេសជ្ជៈ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន យុទ្ធជនពលីក្នុងសមរភូមិជួរមុខ និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឱ្យប្រទេសកម្ពុជា ជួបតែសុខសន្តិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន





