ឥណ្ឌូណេស៉ីស្នើបញ្ជូនទាហាន២ម៉ឺននាក់ ទៅហ្កាហ្សា

អ.ស.ប ៖ ឥណ្ឌូណេស៉ីស្នើឲ្យមានការបញ្ជូនទាហាន ២០ ០០០នាក់ ទៅកាន់តំបន់ហ្កាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកសំណើនេះ ដោយបានបញ្ជាក់ថា «យើងទុកចិត្តអង្គការសហប្រជាជាតិ (UN)។ យើងនឹងបន្តបម្រើសន្តិភាព នៅទីកន្លែងណា ដែលត្រូវការ ដោយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែង»។

លោកបន្ថែមថា «ប្រសិនបើ និងនៅពេលណា ដែលក្រុមប្រឹក្សាសន្តិសុខ UN និងមហាសន្និបាតសម្រេចចិត្តធ្វើដូច្នេះ នោះឥណ្ឌូណេស៉ីត្រៀមជាស្រេច ដើម្បីដាក់ពង្រាយទាហានប្រុសស្រីរបស់យើងចំនួន ២០ ០០០នាក់ ឬ ច្រើនជាងនេះ ដើម្បីជួយធានាសន្តិភាពហ្កាហ្សា»។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និង មនុស្ស ២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ សង្គ្រាមនេះ សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៥,០០០នាក់ហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner