បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរមកលេងកំសាន្ត ប្រមាណជាង ២១ម៉ឺននាក់
(ខេត្តកំពង់ចាម )៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ ចំនួន ២១០.៥៧៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ១០៨នាក់ ។ នេះបើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងទៀតថា ចំនួនភ្ញៀវទាំងអស់នោះ បានមកលេងកំសាន្ត នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា នៃទឹកដីខេត្តកំពង់ចាម ក្នុងនោះមាន ៖ រមណីយដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានបរិវេណវត្តដីដុះ សួនច្បារមាត់ទន្លេ រមណីយដ្ឋានវត្តមហាលាភ រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា រមណីយដ្ឋានភ្នំជើងព្រៃ ទំនប់តាកុដ រមណីយដ្ឋានគោកខ្វិត ប្រាសាទភ្នំត្រប់ រមណីយដ្ឋានមណ្ឌលផ្អាវយើង ប្រាសាទនគរបាជ័យ រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី រមណីយដ្ឋានអណ្តូងស្ងួត រមណីដ្ឋានវត្តគុហាគង្គា កន្លែងកំសាន្តទំនប់ជ្រោយចេក កន្លែងកំសាន្តទំនប់កែប្រែ កន្លែងកំសាន្តចំការកៅស៊ូបឹងកេត ទំនប់បឹងជ្រោយ ព្រមទាំង ភ្ញៀវមកស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងក្រុងកំពង់ចាម ផងដែរ ៕








ដោយ ៖ លី ពៅ