ចំនួនអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម កកកុញនាឱកាសបុណ្យភ្ជុំបិណ្ឌ
(ខេត្តបន្ទាយមានជ័យ)÷ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកមកលេងកំសាន្តរមណីយដ្ឋានអាងទឹកត្រពាំងឃុំថ្មស្ថិតនៅប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យយ៉ាងច្រើនកកកុញដែលភាគច្រើនជាភ្ញៀងក្នុងស្រុក។
លោក សិត ភាក់ក្ដី បានឲ្យដឹងថាក្នុងងនាមអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្មស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យពេលភ្ជុំបិណ្ឌគឺបាននាំមកទាំងក្រុមគ្រួសារ បើទោះជាអាងទឹកត្រពាំងថ្ម នេះមិនមានហាងឬក៏ភោជនីយដ្នានប៉ុន្តែមានទីកន្លែងលក់ម្ហូបអាហារនំចំណីសមរម្យ អ្នកខ្លះនាំគ្នាអង្គុយបរិភោគនៅក្រោមម្លប់ឈើ ។ហើយ មានធុងសម្រាប់ដាក់កាកសំណល់បានយ៉ាងត្រឹមត្រូវដើម្បីរក្សាបរិស្ថានស្អាត។ ឯក្រុមគ្រួសារខ្លះ ទៀតនាំគ្នាអង្គុយមុជទឹកហូរ ស្រូបយកខ្សល់អាកាសបរិសុទ្ធ។ ជាមួយការមើលផ្ទៃទឹកអាងលាតសន្ធឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែកបីដូចជាទន្លេមួយផងដែរ ។ ម៉្យាងទៀតអ្នកមកអាងទឹកត្រពាំងថ្ម នេះ អាចជិះទូកកាណូតទៅមើលតំបន់សត្វស្លាបនៅអាង ត្រពាំងថ្មថែមទៀតផង។ ពោលគឺគ្រប់គ្នាមកកាន់រមណីយដ្ឋានមួយនេះ គឺលំហែរអាម្មណ៍សប្បាយបែបលក្ខណៈ ធម្មជាតិនូវទិដ្ឋភាពនិងបរិស្ថានស្អាតបែបជនបទ។
បើតាមរបាយការណ៍មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មានចម្ងាយពីទីរួមខេត្ត ៥៧គីឡូម៉ែត្រ។អាងនេះមានប្រវែងសរុប ១៨,៦៨០ម៉ែត្រ។ហើយ ផ្ទៃដីក្នុងអាងមានទំហំ ១២,០០០ហិតាអាចតំកល់ទឹកបាន១៨០ លានម៉ែត្រគូបក្នុងរដូវវស្សាទុកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ មនុស្ស សត្វ មច្ឆាជាតិ និងដំណាំផ្សេងៗ ។
លោក ឈឿន សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ក្នុងពេលភ្ជុំបិណ្ឌ ឆ្នាំ២០២៥ មានអ្នកមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនបានទស្សនាតំបន់កំសាន្តនានាពិសេសរមណីយដ្ឋានអាងទឹកត្រពាំងថ្មសរុបមានចំនួន ២៥.០៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៤.៩៥១ នាក់ ភ្ញៀវបរទេសចំនួន ១០៥នាក់
ឱកាសបុណ្យភ្ជុំបិណ្ឌបីថ្ងៃមកនេះ៕
ដោយ ÷ គៀន ច័ន្ទហ៊ីន





