អាមេរិក តួកគី អ៊ីតាលី ធ្វើសមយុទ្ធណាតូ នៅសមុទ្រមេឌីទែរ៉ាណេ

បរទេស ៖ សហរដ្ឋអាមេរិក តួកគី និង អ៊ីតាលី បានចូលរួមធ្វើសមយុទ្ធយោធា របស់អង្គការណាតូ នៅសមុទ្រមេឌីទែរ៉ាណេ។

កងនាវាចរ មកពីសហរដ្ឋអាមេរិក តួកគី និង អ៊ីតាលី បានចូលរួមនៅក្នុងសមយុទ្ធ NATO ដ៏ស្មុគស្មាញមួយ នៅសមុទ្រមេឌីទែរ៉ាណេ ដោយមានការចូលរួម ពីនាវាលើផ្ទៃទឹក និង ក្រោមទឹក ចំនួន ១៤គ្រឿង។

គោលបំណង នៃសមយុទ្ធ Neptune Strike នៅឆ្នាំនេះ គឺបង្ហាញថា ប្រទេសសម្ព័ន្ធមិត្តមួយនេះ អាចប្រតិបត្តិការជាមួយគ្នា ដើម្បីការពារផ្នែកខាងត្បូង នៃទ្វីបអឺរ៉ុប។

ដោយមានការចូលរួមពីទាហាន ជាង១ម៉ឺននាក់ មកពីប្រទេសសម្ព័ន្ធមិត្ត ចំនួន១៣ សមយុទ្ធនេះ លាតសន្ធឹង លើសមុទ្រមេឌីទែរ៉ាណេ, សមុទ្រ Adriatic , សមុទ្រខាងជើង និង សមុទ្របាល់ទិក។

NATO កំពុងធ្វើសមយុទ្ធជាសេរ៊ី Neptune Strike ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ក៏គ្របដណ្ដប់ លើបេសកកម្មតាមអាកាសដែរ ខណៈដែលក្រុមការងារចម្រុះជាតិសាសន៍ ធ្វើបេសកកម្មសម្របសម្រួល នៅបាល់ទិក និង មេឌីទែរ៉ាណេ។

ដោយបង្កើតឡើង ក្នុងឆ្នាំ២០២០ សមយុទ្ធ Neptune Strike បង្ហាញពីសមត្ថភាពរបស់ NATO ក្នុងការរួមបញ្ចូលកងនាវាចរ និង កងកម្លាំងវាយប្រហារចម្រុះជាតិសាសន៍ ផ្តោតលើល្បឿន និងចម្ងាយ។ សកម្មភាពទាំងនេះ ត្រូវបានគ្រោងទុក ជាយូរមកហើយ ថា ជាការពង្រឹងការការពារ និង អនុលោមតាមច្បាប់អន្តរជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner