មេប៉ាឡេស្ទីន ថា ហាម៉ាសបានមិនគ្រប់គ្រងខ្លួនទេ

អ.ស.ប ៖ លោក អាប៉ាស់ មេប៉ាឡេស្ទីនបានអះអាងថា ក្រុមហាម៉ាសនឹងគ្មានតួនាទីគ្រប់គ្រងនោះទេ ហើយ លោកថ្កោលទោសការវាយប្រហារ «ថ្ងៃទី៧ តុលា»។

មេដឹកនាំប៉ាឡេស្ទីន លោក Mahmud Abbas បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ថា ក្រុមហាម៉ាសនឹងមិនមានតួនាទី ក្នុងការគ្រប់គ្រងប៉ាឡេស្ទីន នោះទេ ហើយបានថ្កោលទោសការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមប្រដាប់អាវុធទាំងនេះ ដែលធ្វើឡើងប្រឆាំងនឹងអ៊ីស្រាអែល។

លោក Abbas បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈសារជាវីដេអូ ថា «ក្រុមហាម៉ាស់នឹងមិនមានតួនាទី ក្នុងការគ្រប់គ្រងទេ។ ហាម៉ាស និងបក្សពួកផ្សេងទៀត នឹងត្រូវប្រគល់អាវុធរបស់ពួកគេ ទៅឱ្យអាជ្ញាធរជាតិប៉ាឡេស្ទីន»។

លោកបានប្រកាសថា «យើងច្រានចោលសកម្មភាព របស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ដែលបានកំណត់គោលដៅ ជនស៊ីវិលអ៊ីស្រាអែល ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ពីព្រោះ សកម្មភាពបែបនេះ មិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីន ឬ គ្រាន់តែជាការតស៊ូ ដើម្បីសេរីភាព និងឯករាជ្យ របស់ពួកគេ»។

«យើងអំពាវនាវដល់ប្រទេសទាំងអស់ ដែលមិនទាន់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន សូមឲ្យទទួលស្គាល់…យើងច្រានចោលការភាន់ច្រលំ នៃសាមគ្គីភាព ជាមួយបុព្វហេតុប៉ាឡេស្ទីន និងបញ្ហានៃការប្រឆាំងពួកជ្រុលនិយម ដែលជាអ្វីដែលយើងបដិសេធ ដោយផ្អែកលើគុណតម្លៃ និងគោលការណ៍របស់យើង» នេះជាអ្វីលោក Mahmud Abbas បញ្ជាក់បន្ថែម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner