ពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១ បានចាប់ផ្ដើមហើយ

(ភ្នំពេញ)៖ ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានដាក់តាំងនៅតាម ស្តង់នីមួយៗ ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនា នៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១ នេះ។ ជាមួយគ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។

ក្នុងឱកាសនៃពិព័រណ៍ផលិតផលខ្មែរ ជាការបង្ហាញពីផលិតផលនៅក្នុងស្រុកដែលជាស្នាដៃរបស់ខ្មែរ ដែលបានដាំដុះ ចិញ្ចឹម ក៏ដូចជាផលិតបាននៅក្នុងស្រុក បានបង្ហាញវត្តមាននៅតាមស្តង់នីមួយៗ ជាមួយនិងគុណភាព រស់ជាតិ អនាម័យ ស្របតាមស្តង់ដា ដែលនិងជួយជំរុញកំណើនផលិតផលក្នុងស្រុក បង្កើនចំណូលសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ។

សូមអញ្ជើញពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ មកទទួលយកទស្សនីយភាពដ៏ត្រជាក់ភ្នែក រួមទាំងចំណេះដឹងថ្មីៗពីកម្មវិធីពិព័រណ៍របស់យើង ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)។

នៅក្នុងពិព័រណ៍ផលិតផលខ្មែរ នេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់កម្ពុជា ក្នុងឋានៈជាឧត្តមភរិយារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតឱកាសអញ្ជើញចូលរួមទស្សនាតាមស្តង់លក់ទំនិញ ផលិតផលក្នុងស្រុក ដែលជាកាតបង្ហាញពីការយកចិត្តទុកដាក់ គាំទ្រ លើកកម្ពស់ផលិតផលជាតិ។ វត្តមានលោកជំទាវិ១ កម្ពុជា និងប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី នៅក្នុងពិព័រណ៍នេះ ជាការចូលរួមជំរុញ និងលើកទឹកចិត្ត អោយមានការផលិត ការដាំដាំ ដុះដើម្បីផ្គត់ផ្គង់ទីផ្សារ នៅក្នុងស្រុក និងសំរាប់ការនាំចេញទៅលក់នៅទីផ្សារបរទេសផងដែរ។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយក្រសួងស្ថាប័នវិស័យឯកជន រៀបចំពិព័រណ៍ផលិតខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងពិព័រណ៍នាពេលខាងមុខនេះ មានការចូលរួមពីស្តង់អាជីវករចំនួន ២២៩ ស្តង់ និងមានស្តង់ដៃគូសហការចំនួន ៥៤ស្តង់ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner