ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក
ភ្នំពេញ៖ កម្ពុជាត្រូវពង្រឹងចរន្តសេដ្ឋជាតិ និងយុទ្ធសាស្ត្រស្បៀង រួមទាំងសុខភាព តាមរយៈការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ នេះជាការលើកទឹកចិត្តរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបានប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក ជារៀងរាល់ឆ្នាំ ដើម្បីជួយជំរុញកំណើនផលិតផលក្នុងស្រុក បង្កើនចំណូលសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ ជាពិសេសប្រែក្លាយសង្គមកម្ពុជាឱ្យមានការអភិវឌ្ឍ និងពោរពេញដោយទំនើបកម្មលើគ្រប់វិស័យ ដែលអាចឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗក្នុងសង្គម។
កន្លងមកយើងប្រើផលិតផលបរទេសច្រើន វាល្មមដល់ពេលដែលខ្មែរត្រូវជួយខ្មែរក្នុងកាលៈទេសៈ ប្រជាជនកម្ពុជាទាំងអស់ដែលកំពុងទទួលភាពតានតឹងពីការគំរាមសព្វបែបយ៉ាង រឿងបិទទំនិញស្បៀងអាហារ និងទំនិញយុទ្ធសាស្ត្រ ទោះមិននិយាយក៏គេដឹងដែរថា រឿងជំលោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនតែប៉ុណ្ណោះ ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។
បើតាមសំណេរ ឯកត្តម ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម សង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។ យ៉ាងណាមិញស្មារតី ទឹកចិត្ត របស់
ខ្មែរទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក ថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាព៕ វណ្ណា









