ទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀចចំព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌាឆ្នាំ២០២៥
(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូមិត្តភាពជាសកល បានរៀបចំ ”ព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌា ឆ្នាំ២០២៥” (Viksit Bharat Run 2025) ក្នុងរាជធានីភ្នំពេញ ។

កម្មវិធីនេះបានរៀបចំដោយសហការជាមួយសមាគមឥណ្ឌានៃសហគ មន៍កម្ពុជា (IACC) ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ជាជនជាតិឥណ្ឌា មកពីសមាគមឥណ្ឌានៃសហគម ន៍កម្ពុជា ភ្ញៀវបរទេស និងប្រជាពលរដ្ឋខ្មែរទូទៅ ដែលបានរត់ជុំគ្នា ក្នុងចំងាយ ៥គីឡូម៉ែត្រ ចាប់ផ្តើមពីមុខវត្តបុទុម របតាមបណ្តោយមាត់ទន្លេ និងត្រឡប់មកមុខវត្តបុទុមវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នា២០២៥ ។

ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Vanlalvawna Bawitlung ដែលអញ្ជើញចូលរួមក្នុងឱកាសនោះ បានថ្លែងថា រដ្ឋាភិបាលឥណ្ឌា បានរៀបចំគំនិតផ្តួចផ្តើមសហគមន៍ដ៏អស្ចារ្យនៃការរត់សម្រាប់ប្រទេសឥណ្ឌាអភិវឌ្ឍន៍ឆ្នាំ២០២៥ នេះ ដែលកម្មវិធីនេះ ក៏មានធ្វើឡើងដូចគ្នានៅក្នុងទីក្រុងចំនួន ១២៥ ដែលបានជ្រើសរើសទូទាំងពិភពលោក ដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូជាសកល ។ កម្មវិធីរត់នេះទៀត ក៏បានបង្ហាញពីអភិបាលកិច្ចដែលមានការផ្លាស់ប្តូរ និងសមិទ្ធិផលសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន នៃប្រទេសឥណ្ឌា ដោយមានបំណងពង្រឹងចំណងមិត្តភាព និងការចូលរួមជាមួយសហគមន៍ឥណ្ឌានៅទូទាំងពិភពលោកផងដែរ។

ឯកអគ្គរដ្ឋទូតឥណ្ឌាបានថ្លែងទៀតថា ការរត់មិត្តភាពនេះ ក៏បាបង្ហាញពីដំណើរអភិវឌ្ឍន៍ និងដំណើររឿងរីកចម្រើនរបស់ប្រទេសឥណ្ឌា ឆ្លងកាត់សសរស្តម្ភសំខាន់ៗដូចជា៖ សេវាកម្ម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន និងការចូលរួមរបស់យុវជន ។ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា នៅបានបានលើកទឹកចិត្ត និងអគុណដល់អ្នកចូលរួម ដែលបានរួមចំណែកដល់ភាពជាដៃគូជាសកល និងដល់គោលដៅរបស់ប្រទេសឥណ្ឌា ដែលនឹងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៤៧ ។ ហើយព្រឹត្តិការណ៍នេះ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសកល ដ៏ធំបំផុតមួយនៃប្រទេសឥណ្ឌា ដើម្បីជំរុញឲ្យយុវជនមានថាមពល ឆ្ពោះទៅដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន ។
នៅក្នុងកម្មវិធីនេះក៏មានការតាំងពិព័រណ៍រូបថត ដែលបានបង្ហាញ និងរំលេចស្នាដៃថ្មីៗរបស់ប្រទេសឥណ្ឌា ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត

