កូរ៉េខាងជើងប្តេជ្ញា នៅ UN ថា មិនបោះបង់អាវុធនុយក្លេអ៊ែរ

អ.ស.ប ៖ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កូរ៉េខាងជើងបានប្តេជ្ញាថា នឹងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyong បាននិយាយ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ទីក្រុងព្យុងយ៉ាងនឹងមិនចុះចាញ់ ជុំវិញអាវុធនុយក្លេអ៊ែរ របស់ខ្លួនឡើយ ប៉ុន្តែ ទុកទ្វារបើកចំហ សម្រាប់ការទូត។

លោក Gyong បាននិយាយ នៅក្នុងសុន្ទរកថា របស់លោកថា «ការដាក់កំហិត លើការរំសាយអាវុធនុយក្លេអ៊ែរ លើកូរ៉េខាងជើង គឺ ស្មើនឹងការទាមទារ ឱ្យប្រទេសនេះ ប្រគល់អធិបតេយ្យភាព និងសិទ្ធិក្នុងការរស់នៅ និង រំលោភលើរដ្ឋធម្មនុញ្ញ»។

ប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០០៦ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីអាវុធហាមឃាត់ របស់ខ្លួន។

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសនេះត្រូវបានគេជឿថា នឹងដំណើរការកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាច្រើនកន្លែង រួមទាំង ទីតាំងនុយក្លេអ៊ែរ Yongbyon ដែលទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថា បានលុបចោលបន្ទាប់ពីកិច្ចពិភាក្សា តែ កូរ៉េខាងជើង បានដំណើរការឡើងវិញ នៅឆ្នាំ២០២១។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញា កាលពីថ្ងៃអង្គារ នៅអង្គការសហប្រជាជាតិថា នឹងធ្វើការដើម្បីបញ្ចប់ “វដ្តដ៏អាក្រក់” នៃភាពតានតឹងជាមួយកូរ៉េខាងជើង ខណៈដែលលោកបានសន្យាថា នឹងមិនស្វែងរកការផ្លាស់ប្តូររបប នេះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner