វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ទ្រីអាត្លុង មានសារៈសំខាន់សម្រាប់គ្រូយកទៅបណ្តុះគ្រាប់ពូជបន្តវេន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ទ្រីយ៉ាត្លុងកម្រិត១ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក គឺជាវគ្គមួយមានសារៈសំខាន់សម្រាប់គ្រូបង្វឹកយកទៅបណ្តុះបណ្តាលគ្រាប់ពូជទ្រីអាយ៉ាត្លុងបន្តវេន។

លោកថា វគ្គនេះពិត ខុសប្លែកពីវគ្គមុនៗ ដ្បិតមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ សម្រាប់ធ្វើជាទុនក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក គ្រូបង្វឹកកម្រិត១ នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែតុលា មានសិក្ខាកាម២៥នាក់ ក្នុងនោះក៏មានសិក្ខាកាមជាគ្រូបង្វឹកមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងវៀតណាម ដែលជាដៃគូអភិវឌ្ឍន៍ចូលរួមរៀនវគ្គនេះចំនួន ៥នាក់ផងដែរ។ រីឯគ្រូឧទ្ទេស គឺជាជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោកផ្ទាល់ រួមមានលោក Lozada Antony ជនជាតិហ្វីលីពីន និងលោកស្រី Pham Thuy Vi ជនជាតិវៀតណាម៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner