“សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤”

កិច្ចព្រមព្រៀងក្រុងហ្សឺណែវ មិនអនុញ្ញាតឱ្យកងទ័ពខ្មែរឥស្សរៈសឺង ង៉ុញមិញ ត្រួតត្រាកាន់កាប់ខេត្តស្រុកណាមួយ គឺត្រូវទម្លាក់អាវុធ ទៅរួមរស់ក្នុងសង្គមជាតិវិញ និងមានសិទ្ធិបង្កើតគណបក្សនយោបាយ ស្របច្បាប់ ដើម្បីចូលរួមក្នុងការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យអន្តរជាតិមួយ ដូចនៅប្រទេសវៀតណាម និងឡាវដែរ។  ចំណែកឯកងទ័ពបារាំង និងកងទ័ពវៀតមិញ ក៏ត្រូវដកចេញពីប្រទេសកម្ពុជាទាំងអស់ដែរ ។ 

ជាមួយគ្នានេះ កិច្ចព្រមព្រៀងក្រុងហ្សឺណែវ ក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យបទឈប់បាញ់ និងការដកទ័ពផងដែរ ប៉ុន្តែគណៈប្រតិភូអាមេរិក បានធ្វើពហិកាមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។

៨ថ្ងៃ ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀង នៅទីក្រុងហ្សឺណែវ គឺនៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៥៤ ព្រះមហាក្សត្រសីហនុ បានបង្កើតរាជរដ្ឋាភិបាលថ្មីមួយ ដោយបានតែងតាំង ប៉ែន នុត ជានាយករដ្ឋមន្ត្រី ដដែល, ទេព ផន ជារដ្ឋមន្ត្រីមហាផ្ទៃបរទេស និងសន្និសីទ, អូ ឈឺន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផែនការ, យ៉ែម សំបូរ ជារដ្ឋមន្ត្រីថវិកា ពាណិជ្ជកម្ម និងឧស្សាហកម្ម, ប៉ុក ធួន ជារដ្ឋមន្ត្រីយុត្តិធម៌, ស៊ឹម វ៉ា ជារដ្ឋមន្រ្តីសាធារណការទូរគមនាគមន៍ និងកសិកម្ម, ផូ ព្រឿង ជារដ្ឋមន្ត្រីអប់រំជាតិ និងវិចិត្រសិល្បៈ, ង៉ោ ហ៊ូ ជារដ្ឋមន្ត្រីការពារជាតិ និងសាធារណសុខាភិបាល, ទ្រង់នរោត្តម វិរិយ៉ា ជារដ្ឋលេខាធិការការពារលើផ្ទៃប្រទេស និងសន្តិសុខជាតិ, ប៉ាល់ ជូន ជារដ្ឋលេខាធិការធម្មការ ព័ត៌មាន ការងារ និងសង្គមកិច្ច, ប្រាក់ សារិន ជាអនុរដ្ឋលេខាធិការការបរទេស និងសន្និសីទ, អេង ហ៊ុន ជាអនុរដ្ឋលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម, ទេព យុទ្ធ ជាអនុរដ្ឋលេខាធិការកសិកម្ម និងយូ ឈិន ជាអនុរដ្ឋលេខាធិការសាធារណសុខាភិបាល។

________________

ស្រាវជ្រាវដោយ÷ឈឹម សេរីភួន

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សន្និសីទ #ក្រុងហ្សឺណែវ #ឆ្នាំ១៩៥៤

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner