វីដេអូ៖ “បើពលរដ្ឋស្រឡាញ់ជាតិដោយស្មោះ គឺត្រូវតែលះបង់ដោយផ្តើមចេញពីការអភិវឌ្ឍខ្លួនឯង”
សម្រាប់ពួកយើងដែលស្រឡាញ់ជាតិ ដំបូងបំផុតត្រូវតែអភិវឌ្ឍន៍ខ្លួនឯងទៅតាមទេពកោសល្យ និងការងារដែលខ្លួនធ្វើ ដោយទទួលខុសត្រូវលើភាពជាពលរដ្ឋរបស់ខ្លួនក្នុងនាមជាជនជាតិកម្ពុជា។ នេះ ជារឿងចាំបាច់ណាស់ ជាពិសេសគឺត្រូវតែធ្វើជាពលរដ្ឋល្អមានប្រយោជន៍ដើម្បីជាតិ និងស្មោះត្រង់ចំពោះជាតិ ដោយមិនឆ្លៀតឱកាសកេងចំណេញ ឬគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈចលនាជាតិនិយមកំពុងកើតឡើងនោះទេ ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ « ជាតិនិយម នៃចំណុចចាប់ផ្តើមសម្រាប់ប្រជាពលរដ្ឋរបស់យើង គឺត្រូវព្យាយាមទទួលខុសត្រូវនូវភាពជាភាវ នៃភាពជាពលរដ្ឋរបស់ខ្លួនរបស់កម្ពុជា។ ត្រូវខំអភិវឌ្ឍន៍ខ្លួន ខំសិក្សា ត្រូវធ្វើយ៉ាងណាឱ្យខ្លួនជាពលរដ្ឋមានប្រយោជន៍ចំពោះជាតិ ព្រោះប្រទេសមួយខ្លាំង ទាល់តែពលរដ្ឋមានចំណេះដឹង»៕
________________
សម្រង់ប្រសាសន៍÷ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀក
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍សំខាន់ៗ #សម្តេចព្រះមហាអរិយវង្ស #បណ្ឌិតយ៉នសេងយៀក #២ចំណុច #បង្ហាញថាអ្នកស្រឡាញ់ជាតិ
