ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ទង្វើខ្វះសីលធម៌របស់ជនជាតិថៃមួយចំនួន គឺជាទង្វើមិនអាចទទួលយកបាននោះទេ
អត្ថបទដោយ៖
ពលជ័យ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឱ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឱ្យកើតឡើងទៀត៕
ដោយ៖ពលជ័យ


