សម្តេចតេជោ៖ ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន មានមនុស្សចូលមើលចំនួន 4,715,531នាក់
អត្ថបទដោយ៖
ពលជ័យ
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះថា ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង៧និង៤៥នាទីល្ងាចនេះ(រយៈពេល៧ម៉ោង)មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8% ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។
សម្តេចតេជោសង្ឃឹមថា ជនជាតិថៃមួយចំនួនធំដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនស័ក្តិសមជាជាតិសាសន៍ដែលស៊ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឱ្យគោរពនោះឡើយ៕
ដោយ៖ពលជ័យ


