សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម!
__________________
មិនថាសង្គ្រាមណាក៏ដោយឱ្យតែកើតឡើងទោះក្នុងរយៈពេលខ្លីប៉ុនណាក្តី វាពិតជាត្រូវតែចំណាយពេលជាច្រើនជំនាន់ដើម្បីបញ្ចប់ និងស្តារសន្តិភាពឡើងវិញ។ ហើយសង្គ្រាមស៊ីវិលនៅកម្ពុជាក៏មិនខុសគ្នាពីក្រឹត្យក្រមនេះទេ។
សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជាបានបង្កើតអំពើហិង្សា ការកាប់សម្លាប់គ្នាទៅវិញទៅមក និងការបំផ្លាញសង្គមខ្ទេចខ្ទី។ ជាលទ្ធផល សង្គមទាំងមូលបានបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍទាំងអស់ដោយសារអស្ថិរភាពនយោបាយ ភាពក្រីក្រ ភាពឯកោ ហត់នឿយ ហិនហោចនៃធនធាន សូម្បីតែសិទ្ធិមនុស្សក៏មិនមានតម្លៃទៀតទេ។
ថ្វីត្បិតតែរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេស និងប្រជាជនកម្ពុជាបានរួចផុតពីរបប “វាលពិឃាត” ប៉ុន្តែកម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយ សង្រ្គាមស៊ីវិលនៅតែបន្តឆាបឆេះ បំផ្លាញប្រទេសកម្ពុជាខ្ទេចខ្ទី។
_____________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #សង្គ្រាមមិនអាច #បញ្ចប់ដោយសង្គ្រាម #របបខ្មៅងងឹត #ខ្មែរក្រហម
