សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី

នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោលនយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖

ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។

ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។

ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញ ព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។

ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។

_____________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ

Telegram
Facebook
TikTok
Youtube

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សម្តេចតេជោ #នាំសុខសន្តិភាព  #ជូនប្រទេសជាតិ #និងប្រជាជន

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner