អង្គការមហាឬសីដើម្បីសន្តិភាពពិភពលោក បានបោះឆ្នោតជ្រើសរើស ឯកឧត្តម មួន វាសនា នាយក អង្គការមូលនិធិមហាឫសីដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Florian Tilly ជាសមាជិកក្រុមប្រឹក្សាភិបាលអន្តរជាតិ និងជានាយក អង្គការមហាឬសីដើម្បីសន្តិភាពពិភពលោក បានចុះមកបំពេញបេសកកម្មពិសេស នៅកម្ពុជា បានគូសបញ្ជាក់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ទ្បឺរ៉ូយាល ថា លោកមកគឺដើម្បីរៀបចំជួយគាំទ្រអង្គការ មូលនិធិមហាឫសី ដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា Maharishi Foundation World Peace for Cambodia ដោយបានរៀបចំ ធ្វើការបោះឆ្នោតក្នុងចំណោមសមាជិកសហស្ថាបនិក និងគណៈកម្មការប្រតិបត្តិ ក្នុងប្រទេសកម្ពុជា ហើយបានទទួលការយល់ព្រមជាឯកច្ឆ័នពីសមាជិកក្រុមប្រឹក្សានាយកអន្តរជាតិ ជ្រើសរើស ឯកឧត្តម មួន វាសនា ជាអតីសមាជិក សហស្ថាបនិកធ្វើជាប្រធានអង្គការ នេះចាប់ពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម Florian Tilly ក៏បានឪ្យដឹងផងដែរថា អង្គការមួយនេះ ក៏មាន សមាជិក នៅតាមបណ្តា ប្រទេសនានាទូទាំងពិភពលោកចំនួន៣៣ ដែលសុទ្ធសឹងតែជា អតីតសាស្ត្រាចារ្យ និង និស្សិត សាកលវិទ្យល័យ វេទមហាប្ញសី MVU ព្រមទាំងចលនា ចែករំលែកពុធ្ធិចំណេះដឹងលោក មហាប្ញសី ម៉ាហេសយូហ្គី Maharishi Mahesyogi ចលនានេះមាន មានការស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ជាង ៦០០ ស្រាវជ្រាវ ដែលបានអនុវត្តនៅសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវជាង ២៥០ កន្លែង នៅក្នុងប្រទេសចំនួន ៣៣ ទូទាំងពិភពលោក ដែលជាអ្នកសិក្សាស្រាវជ្រាវនូវពុទ្ធិចំណេះដឹង ចែករំលែក ពាក់ព័ន្ធទៅនឹងការសមាធិ Transcendental Mediation ដើម្បីសុខដុមនីយកម្ម និងសន្តិភាព។ ចំណែកសាកលវិទ្យាល័យ និងសាលារៀនមានជាច្រើនប្រទេស ដូចជានៅ ហូទ្បង់ សហរដ្ឋអាមេករិក សហគមអឺរ៉ុប ប្រទេសស្វីស ចក្រភពអង់គ្លេស អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន រួមទាំងកម្ពុជាយើងផងដែរ ។ល។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម Florian Tilly ជាសមាជិកក្រុមប្រឹក្សាភិបាលអន្តរជាតិ និងជានាយក អង្គការមហាឫសីដើម្បីសន្តិភាពពិភពលោក មកដើម្បីរៀបចំជួយគាំទ្រអង្គការ មូលនិធិមហាឫសី ដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា ដោយបានរៀបចំ ធ្វើការបោះឆ្នោតក្នុងចំណោមសមាជិកសហស្ថាបនិក និងគណៈកម្មការប្រតិបត្តិ ក្នុងប្រទេសកម្ពុជា នេះដែរអង្គការមូលនិធិមួយនេះក៏បានប្រកាសពីការកៀរគរមូលនិធិពីសមាជិកដើម្បីយកទៅសួរសុខទុក្ខ និងចែកជូនដល់កងទ័ព ក៏ដូចជាក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅជួរមុខផងដែរ។

បើតាម ឯកឧត្តម មួន វាសនា បញ្ជាក់ថា ចលនានៃការរៃអង្គាសមូលនិធិជួយទៅជួយដល់គ្រួសារកងទ័ពនៅស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យមានរយះពេល៣ថ្ងៃ គ្រោងនឹងចេញដំណើរពីថ្ងៃទី៤ និង បញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អង្គការមូលនិធិមហាឫសីដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា Maharishi Foundation World Peace for Cambodia បាននឹងកំពុងកៀគររៃអង្គាសមូលនិធិ ក្នុងនិងក្រៅប្រទេស ចូលរួមសហការជាមួយ សមាគមនអតីតនិ្សសិតសកាលវិទ្យាល័យវេទ មហាប្ញសី MVU Alumi Association of Cambodai (MVU-Alumni) នាំយកមូលនិធិទៅ ទៅជួយគាំទ្រ គ្រួសារកងទ័ពដែល កំពុងឈរជើង នៅសមរភូមិជួរមុខនៅទិស ខេត្តឧត្តរមានជ័យ
នេះជាមូលនិធិសប្បុរសធម៌ ឧបត្ថម្ភចូលរួមជាមួយរដ្ឋាភិបាល សម្រាប់ចូលរួមចំណែក ជូនដល់ ក្រុមគ្រួសារគាំទ្រដល់វីរៈកងទ័ព ដែលបាន នឹងកំពុងឈរជើងនៅតាមបណ្ដាយព្រំដែនកម្ពុជា-ថៃ ដើម្បីបំពេញភារកិច្ច និងបេសកម្មដ៏ឧត្ដុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង ។

នេះជាទឹកចិត្តក្នុងនាមជាប្រជាពលរដ្ឋនៅសមរភូមិក្រោយបន្តគាំទ្រ លើកទឹកចិត្តដល់កងទ័ពសមរភូមិមុខដូចភ្លៀងរលឹមដែលជាទឹកចិត្ត បេះដូងមនសិកាជាតិ របស់ អតីនិ្សសិត MVU ផ្តល់កម្លាំងចិត្តជួយកងទ័ពជាមួយនឹងការអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ជួយដោះស្រាយ ដើម្បីបញ្ចប់នូវបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner