ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព ត្រូវបាន ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាប្រគលជូនពលរដ្ឋនៅតាមព្រំដែន នៅវត្តនិមិត្តសុធីរាម (ហៅវត្តកូនដំរី) ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះជាលក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព បណ្តារខេត្តតាមបណ្តោយព្រំដែន កម្ពុជា~ថៃ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រមូលផលបន្លែ ដំណាំ និងរក្សាទុកគ្រាប់ពូជសម្រាប់ដំាដុះនៅរដូវបន្ទាប់ គឺជារឿងមួយដែលកសិករតែងតែយកចិត្តទុកដាក់។ ទោះយ៉ាងណា កសិករមួយចំនួន នៅជួបបញ្ហាក្នុងការទុកដាក់ និងរក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិតបំផ្លាញគ្រាប់ពូជ ឬខ្មូតបំផ្លាញជាដើម។ បើមិនដូច្នោះ ក៏គ្រាប់ពូជទាំងនោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពី ការប្រមូលផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិនបានត្រឹមត្រូវ ការសម្ងួតគ្រាប់ពូជមិនស្ងួតល្អ និងការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម។
ចំណែកឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ បានមានប្រសាសន៍ថា ទាក់ទងនឹងវិធីរក្សាទុកគ្រាប់ពូជ ដើម្បីទទួលបានប្រសិទ្ធភាព ។
គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដែលបានផ្តល់ជូនដោយឥតគិតថ្លៃរួមមាន៖ សណ្ដែកកួរ ត្រប់វែង ស្ពៃខៀវ ប៉េងប៉ោះ និងល្ពៅ៕





ដោយ៖ឃិន គន្ធា