ការអនុវត្តតាមការណែនាំរបស់មន្រ្តីកសិកម្មឃុំបានជួយកាត់បន្ថយចំណាយលើ ពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់ល្អ ទិន្នផលក៏បានច្រើន

(ភ្នំពេញ)៖ កសិករដែលបានទទួលការណែនាំពីមន្រ្តីកសិកម្មឃុំមិនត្រឹមតែអាចជួយនូវការចំណាយលើពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់បានល្អទេ តែទិន្នផលហុចមកវិញឃើញថាក៏ប្រសើរជាមុនផងដែរ។

ការបង្ហាញឱ្យដឹងពីការទទួលបានលទ្ធផលដ៏ល្អប្រសើរនេះធ្វើឡើងដោយឯកឧត្តម រដ្ឋលេខាធិការ គឹម សុន ចុះពិនិត្យស្រែបង្ហាញកសិករគំរូ និងការចិញ្ចឹមកង្កែបសាច់ នៅស្រុករមាសហែក ខេត្តស្វាយរៀងរួចមក។

ក្រសួងកសិកម្មបានឱ្យដឹងថា៖ក្នុងដំណើរនេះចុះពិនិត្យការអនុវត្តរបស់ប្រជាកសិកររបស់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មនេះដោយ បានចុះពិនិត្យស្រែបង្ហាញរបស់កសិករឈ្មោះចាន់ ឌី និង ឈ្មោះ ប៊ួ អួយ នៅភូមិជីកដី និងភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងដែលបានទទួលការណែនាំ និងអនុវត្តគោលការណ៍ស្រែល្អពីមន្ត្រីកសិកម្មឃុំអណ្តូងត្របែក និងចុះពិនិត្យការចិញ្ចឹមកង្កែបយកសាច់នៅមណ្ឌលសិក្សាបរិស្ថានព្រៃសហគមន៍ត្រពាំងពិការ នៅភូមិត្រពាំងពិការឃុំអំពិល ស្រុករមាសហែក ដែលបានទទួលការណែនាំនិងគាំទ្រពីមន្រ្តីកសិកម្មឃុំអំពិល។

ជាលទ្ធផល កសិករដែលអនុវត្តតាមការណែនាំរបស់មន្ត្រីកសិកម្មឃុំ ធ្វើស្រែបង្ហាញ បានកាត់បន្ថយចំណាយលើ ពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់ល្អជាងមុន ទិន្នផលក៏បានច្រើនជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យ កសិករព្យាយាមបន្តអនុវត្តតាមការណែនាំរបស់មន្រ្តីកសិកម្មឃុំ ដើម្បីឱ្យការងារបង្កបង្កើនផលកាន់តែល្អប្រសើរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner