ចូលរួមដោយសេរី៖ ក្រុមហ៊ុន Smart Axiata អបអរសមិទ្ធផលចីរភាពជាង 10 ឆ្នាំ ក្នុង​ ពិព័រណ៍សិល្បៈភពផែនដី ជាមួយ ReMade

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយ​រួម​ផ្សំ​ចីរភាព​ជា​មួយ​នឹង​សិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែល​នឹង​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង Smart និង ReMade in Cambodia។

កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី 24 ខែតុលា រហូតដល់ ថ្ងៃទី 25 ខែតុលា 2025 នៅ សាល បុរី កោះពេជ្រ (Koh Pich City Hall)។​ សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី មិនថាគ្រួសារ សិស្ស និស្សិត សិល្បករ ឬអ្នកស្រឡាញ់ការរស់នៅ​បែបបៃតងឡើយ។ ​ការអបអរសមិទ្ធផលចីរភាពនេះ  ជាការបង្ហាញឱ្យ ឃើញថា ចីរភាពក៏អាចជាសកម្មភាពដែលរាល់គ្នាអាចសិក្សាស្វែងយល់ បំផុសគំនិត និង​ចូល​រួម​ចំណែក​ផង​ដែរ។ ពិព័រណ៍នេះពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយជាច្រើន តាំង​ពី​ការ​ដាក់​តាំង​ផលិតផល​​បៃតង កិច្ចពិភាក្សា និងហត្ថកម្មបែបច្នៃប្រឌិត ព្រមទាំងការដើរបង្ហាញម៉ូដ ដែល​មាន​ការ​រចនា​បែប​ចីរភាពផងដែរ។

អ្នកទស្សនានឹងអាចស្វែងយល់បន្ថែមអំពីផលិតផល និងអាជីវកម្មដែលយកចិត្តទុកដាក់លើបរិស្ថាន និង​សហគមន៍ តាម​រយៈ​ការ​ដាក់​​តាំង​​ផលិតផលពីសំណាក់សហគ្រិនក្នុងស្រុកជាច្រើន រួម​មាន​ផលិតផល​ធ្វើ​ដោយ​ដៃ សំលៀកបំពាក់កែច្នៃឡើងវិញ ផលិតផល​បៃតង និងស្នាដៃប្រកបដោយចីរភាពផ្សេងៗទៀត។ នេះ​ក៏​ជាឱកាសដ៏ល្អដើម្បីជួបសំណេះសំណាល និងគាំទ្រអាជីវកម្មក្នុងស្រុក ​ដែល​កំពុង​ផ្ដល់​ផល​វិជ្ជមាន​ដល់​បរិស្ថាន និងសង្គ​មជាតិ។

ជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិព័រណ៍នេះ ក្រុមហ៊ុន Smart បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ចីរភាព​ប្រចាំ​ឆ្នាំ​លើក​ទី​10 ក្រោម​ប្រធានបទ “បង្កើតសមិទ្ធផលដើម្បីចីរភាព”។ ចាប់តាំងពីឆ្នាំ 2014 មក ក្រុមហ៊ុន Smart តែង​តែ ចេញ​ផ្សាយ​នូវ​របាយការណ៍​ចីរភាព ដោយ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ក្នុង​ការ​ភ្ជាប់​គម្លាត​បច្ចេកវិទ្យា​ឌីជីថល ការលើកកម្ពស់សហគមន៍ និង​ការ​ឆ្លើយតប​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ ដោយ​ផ្តោត​លើ​តម្លា​ភាព និងភាពទទួលខុសត្រូវជាសាធារណៈ។

លោក Ritesh Kumar Singh អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «តាម​រយៈ​កម្មវិធី​នេះ យើង​សូម​អញ្ជើញ​អ្នក​ទាំង​អស់គ្នា ឱ្យចូលរួមអបអរសាទរចីរភាពនៅប្រទេសកម្ពុជា ក្នុង​ឱកាស​ពិធី​សម្ពោធ​របាយការណ៍ចីរភាពរបស់យើង និង​យក​ចីរភាព​មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃផងដែរ។ យើង​ចង់​ឃើញ​ប្រជាជន​កម្ពុជាប្រកាន់ភ្ជាប់នូវទម្លាប់បៃតង ដើម្បី​អនាគត​របស់​ភព​ផែនដី​យើង។»

​កម្មវិធីសំខាន់មួយទៀតនោះគឺការដើរបង្ហាញម៉ូដនិងច្នៃសំលៀកបំពាក់តាមបែបចីរភាព រៀបចំដោយ ReMade in Cambodia និងក្រុម​សិល្បករ​ក្នុងស្រុក វ័យក្មេង ចំនួន 21 រូប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី25 ខែតុលា។ ការបង្ហាញម៉ូដនេះ នឹង​បង្ហាញ​សម្លៀក​បំពាក់​ដែល​បង្កើត​ឡើងវិញ​ពីសម្ភារៈ ឬ​ក្រណាត់​ចាស់ៗ ដើម្បីផ្លាស់ប្តូរទៅជារចនាបថថ្មីៗ។ អ្នកចូលរួម​នឹង​បាន​ឃើញ​នូវ​សម្លៀក​បំពាក់​ទាន់​សម័យ ការបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់សិល្បៈករក្នុងស្រុក និងការសម្តែងដ៏ពិសេស ដែល​លាយ​បញ្ចូល​ភាព​ច្នៃប្រឌិត ជាមួយនឹងគុណតម្លៃយ៉ាងវិសេស។

កញ្ញា Alyssa Kardos Loera នាយកប្រតិបត្តិរបស់​ ReMade in Cambodia បានលើកឡើងថា «ពិព័រណ៍សិល្បៈភពផែនដីនេះ ជាឱកាស​ដ៏​ល្អ​ដើម្បី​ឱ្យយុវជន និងសាធារណជនបានចូលរួមសកម្មភាពកម្សាន្តសប្បាយ ដើម្បីស្វែងយល់​អំពី​ចីរភាពតាមរយៈសិល្បៈ ពីការទទួលយកកូនឈើ រហូតដល់ការនាំពួកគាត់ឱ្យបានស្គាល់អង្គភាពដែលធ្វើការលើប្រធានបទនេះ។ ហើយតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Smart កម្មវិធីបង្ហាញម៉ូដដែលផ្ដោតលើការលើកកម្ពស់សិល្បករក្នុងស្រុក និងបង្កើនការយល់ដឹងអំពីកាកសំណល់មួយនេះ បានក្លាយជាពិព័រណ៍យ៉ាងស្រស់បំព្រង ដែលបង្ហាញថាចីរភាព​ មិនត្រឹមតែមានសារៈសំខាន់ជាចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្ហាញអំពីអត្តសញ្ញាណដ៏គួរឱ្យស្ងើចសរសើររបស់ខ្មែរផងដែរ»។

ដូច្នេះ កុំភ្លេចនាំគ្រួសារ និងមិត្តភ័ក្ដិមកចូលរួមក្នុងកម្មវិធីរយៈពេល 1.5 ថ្ងៃនេះ ដោយ​រីករាយ​ជាមួយ​នឹង​សិល្បៈ តន្ត្រី ការ​បង្ហាញ​ម៉ូដ​ និងការបំផុសគំនិតថ្មីៗដើម្បីចីរភាព។

ព័ត៌មានកម្មវិធី៖

  • កាលបរិច្ឆេទ៖ 24 – 25 ខែតុលា 2025
  • ទីតាំង៖ សាលបុរីកោះពេជ្រ (Koh Pich City Hall) ទីក្រុងភ្នំពេញ។
  • ចូលរួមដោយឥតគិតថ្លៃ សម្រាប់សកម្មភាពពេលព្រឹក និងពេលល្ងាច
  • ចូលរួមក្នុងការបង្ហាញម៉ូដនាល្ងាចថ្ងៃទី​ 25 តុលា និងចុះឈ្មោះ ដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃ។ ចុះឈ្មោះយកសំបុត្រឥឡូវនេះ៖ https://bookme.plus/t/events/earth-arts-festival

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន Smart Axiata និង ReMade in Cambodia លើបណ្តាញសង្គម។ ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner