រដ្ឋបាលខេត្តបន្ទាយមានជ័យដាក់ឱ្យប្រប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបូរីថ្មី

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការនូវ​អគាររដ្ឋបាល​ស្រុកមង្គលបុរីថ្មីក្រោមការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

អគាររដ្ឋបាលស្រុកមង្គលបុរីថ្មីសន្លាងគាំទ្រដោយថវិការដ្ឋបាលខេត្ត។អគារមានចំនួនមួយខ្នង ទំហំ ២៨ម៉ែត្រ គុណនឹង ១៣ម៉ែត្រ កម្ពស់​ពីរ​ជាន់ និងមានបន្ទប់សរុប១៣បន្ទប់ ក្នុងនោះបន្ទប់ប្រជុំមួយបន្ទប់ បន្ទប់បំពេញការងារចំនួន ១២​បន្ទប់ ។អគារថ្មីដែលចូលជំនួស​អគាររដ្ឋបាល​ចាស់ មានរចនាប័ទ្ម ខ្មែរសុទ្ធសាធ ដោយ​ចាប់ផ្តើម​បើកការដ្ឋាន​ដំណើរ​ការសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ។

គប្បីជម្រាបជូនថា រដ្ឋបាលស្រុកមង្គលបុរីដដែលក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ រដ្ឋបាលខេត្តក៏បានផ្តល់នូវ​សមិទ្ធផល​មួយចំនួន​រួចមកហើយ ​ក្នុងនោះមានដូចជា អគារដាក់កុំព្យូទ័រមួយបន្ទប់ ទំហំ ៧ម៉ែត្រគុណនឹង៧,៥ម៉ែត្រ នៅសាលាគំរូ​ស្រុកមង្គលបូរី (មូលនិធិខេត្តឆ្នាំ២០២៤), ផ្លូវេតុងប្រវែង ៥៦៥ម៉ែត្រ,ទទឹង៥ម៉ែត្រ​នៅភូមិប្រឡាយហ្លួងលើ (មូលនិធិ​ខេត្តឆ្នាំ ២០២៤), ផ្លូវកៅស៊ូ ប្រវែង ២.១៤០ម៉ែត្រ ទទឹង៥ម៉ែត្រនៅភូមិអញ្ចាញ និងអូរតាគល់ (មូលនិធិខេត្ត ឆ្នាំ២០២៥)៕
ដោយ៖ឃិន គន្ធា

ads banner