អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននិងប្រឆាំងព័ត៌មានក្លែងក្លាយ

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានប្រារព​ពិធីផ្សព្វផ្សាយ​របាយ​ការណ៍​​ស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជានិងផ្សព្វផ្សាយការចូលរួមយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានវត្តមានអ្នកសារព័ត៌មាន​ជាច្រើនរូបចូលរួម។

លោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍​នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កន្លងទៅ មន្ទីរព័ត៌មាន​ខេត្តកំពង់ឆ្នាំងធ្លាប់បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីខែកក្កដាកន្លងទៅ។

ក្នុងឱកាសនេះ លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់​ឆ្នាំងបានរំលឹកដល់អ្នកសារព័ត៌មានត្រូវ​ពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈ​,ពង្រឹងសមត្ថភាព។សូមផ្សព្វផ្សាយព័ត៌មានពិតប្រាកដចៀសវាង​ព័ត៌មានក្លែង​ក្លាយ  ។​​​​

ដោយឡែកលោក ឈៀង វណ្ណៈ ប្រធានស្ដីទីមន្ទីរព័ត៌មានខេត្ត​កំពង់ឆ្នាំង​បានផ្តល់នូវការណែនាំមួយចំនួន ដោយ​ផ្តោត​ទៅលើ​ការគោរពច្បាប់ ពិសេសអ្នកសារព័ត៌មានត្រូវគោរពនិងអនុវត្ត​នូវច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈ៕
ដោយ៖សុខ គឹមសៀន

ads banner