“ជំនួបរវាងសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន បើកផ្លូវដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស”

ចាប់តាំងពីជំនួបបើកផ្លូវរវាងសម្តេចព្រះ បរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ទាំងពីរលើក គេបានមើលឃើញថា ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង ហើយវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាកិច្ចប្រជុំ JIM1 JIM2 IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើនៅខែកក្កដា និងខែសីហា ឆ្នាំ ១៩៨៩ តែពុំទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ។ នៅចំពោះមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវខិតខំស្វះស្វែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើការងារជាមួយសម្តេចព្រះ នរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា អេស អ៊ិន ស៊ី (Supreme National Council) ដែលចែកចេញជាបីដំណាក់កាល៖

* ដំណាក់កាលទី១៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះ បរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងបាងកក ប្រទេសថៃ។

* ដំណាក់កាលទី២៖ ថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលការចុះហត្ថលេខារវាង សម្រេចព្រះបរមរតនកោដ្ឋ ក្នុងនាមព្រះប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន នៅក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យ តែពហិការដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើតនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់មួយតាមរូបមន្ត ៦+៦ ឬ៦+២+២+២=១២ មានន័យថា ភាគីត្រីភាគីដែលដឹកនាំដោយ សម្តេចព្រះ បរមរតនកោដ្ឋ ក្នុងមួយភាគីដាក់មនុស្ស ២នាក់ រីឯភាគីរដ្ឋកម្ពុជាដាក់មនុស្សចំនួន ៦ នាក់។

* ដំណាក់កាលទី៣៖ ថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ភាគីទាំងអស់បានរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលពេលនោះភាគីហ៊្វុនស៊ិនប៉ិចពុំមានព្រះនាមសម្តេចព្រះ បរមរតនកោដ្ឋ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាការតា ហើយត្រូវបានជំនួសដោយសម្តេច ចៅសែន កុសល វិញ។ ការប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ធ្វើឡើង នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប៉ុន្តែកិច្ចប្រជុំនេះពុំមានលទ្ធផលអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានដែរ។

_______________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

Telegram
Facebook
TikTok
Youtube

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា  #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោហ៊ុនសែន #សម្តេចព្រះបរមរតនកោដ្ឋ #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner