អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការអនុវត្តយុទ្ធសាស្រ្តចក្រា បរិស្ថានបានកំពុងជុំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិ កាន់តែមានការអភិវឌ្ឍន៍

(មណ្ឌលគិរី)៖ ក្រសួងបរិស្ថានបានអនុវត្តនូវគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននាកន្លងមកតាមរយៈការចែកពូជសត្វ ពូជដំណាំ ការផ្តល់នូវការចិញ្ចឹមសត្វ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ នានាដែលសហគមន៍ជាម្ចាស់អ្នកគ្រប់គ្រងដោយខ្លួនឯង។

ថ្លែងក្នុងការដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនៈកិច្ច ខេត្ត មណ្ឌលគិរី ក្រោមប្រធានបទ”ជំរុញភាពស្អាតភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន”ដែលមានអ្នកសារព័ត៌មានចំនួន៣០ស្ថាប័នមានចំនួន៤០រូបចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៥ ពីគម្រោងរេដបូកកែវសីមា នៅខេត្តមណ្ឌលគិរី ឱ្យដឹងថា៖តាមរយៈគម្រោងភាពស្អាតនេះពួកគាត់ជាអ្នកបង្កើតគម្រោង ហើយដោះស្រាយដោយធ្វើម្ចាស់គម្រោង អភិវឌ្ឍន៍ក្នុងមូលដ្ឋានដោយខ្លួនឯង និងផលប្រយោជន៍បានទៅលើសហគមន៍ផ្ទាល់តែម្តង។

ឯកឧត្តមអ្មកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា”ទាំងនេះវាស្របទៅនឹងវិស័យចក្រារបស់យើងដែលបានជំរុញ និងលើកកម្ពស់ជីវភាព ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍។ក្រៅពីនេះយើងកំពុងអភិវឌ្ឍន៍លំហែបៃតង ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទេសចរចូលមកកម្សាន្តតាមតំបន់ការពារធម្មជាតិរបស់យើង”។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាតំបន់ការពារធម្ជជាតិរបស់កម្ពុជាបច្ចុប្បន្នសរុបមានចំនួន ១៩៣សហគមន៍ ហើយក្នុងចំណោមនេះមានជាង ៥០សហគមន៍កំពុងមានសក្តានុពលលំហែបៃតងដែលចាំបាច់ត្រូវអភិវឌ្ឍន៍ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់។ ក្នុងចំណោមនេះពួកគាត់ចេះដាំបន្លែ ចេះផលិតសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍។ ក្នុងនេះដូចជាសហគមន៍ទាំង៨នៅក្នុងខេត្តមណ្ឌលគិរី គាត់ចេះកែច្នៃផលិតរបស់ប្រើប្រាស់ពីឬស្សី ដែលជាការច្នៃអនុផលព្រៃឈើសម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសារ។នេះហើយគឺជាការអនុវត្តគោលដៅលំហែបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្តម ខ្វៃ អាទិត្យា បានមានប្រសាសន៍ថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្ត្រចក្រា។

ឯកឧត្តមបានពន្យល់ថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។ ជាមួយគ្នានេះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ ដែលបានដាក់ចេញ មានភាពច្បាស់លាស់ ជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។

ឯកឧត្តមបានបញ្ជាក់ថាភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត៕

ដោយ ៖ ម៉ាដេប៉ូ និង លោក ង៉ាន់ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner