លោក ពូទីន ប្រាប់កូរ៉េខាងជើងថា អ្វីៗដំណើរការទៅតាមផែនការ

មូស្គូ ៖ អំឡុងជំនួបនៅវិមានក្រឹមឡាំង, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ ស៊ុនហួយ នាំពាក្យប្រាប់មេដឹកនាំកំពូលរបស់ប្រទេសលោកស្រី គឺលោក គីម ជុងអ៊ុន ថា អ្វីៗកំពុងតែដំណើរការយ៉ាងរលូនទៅតាមផែនការនៅក្នុងទំនាក់ទំនងទ្វេភាគី។

ការថ្លែងបែបនេះរបស់លោកប្រធានាធិបតី ពូទីន ចង់សំដៅដល់លោក និងលោក គីម បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងភាពជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំមុន ក្នុងនោះរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ការបញ្ជូនទាហានកូរ៉េខាងជើងទៅរុស្ស៊ី ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលឱ្យទីក្រុងមូស្គូ ដើម្បីគាំទ្រយុទ្ធនាការយោធារុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោក ពូទីន បានប្រាប់លោកស្រី ឆូ ទៀតថា ពួកយើងបានជជែកលំអិតរួចហើយ អំឡុងទស្សនកិច្ចនៅប្រទេសចិនកាលពីខែមុន អំពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយឥឡូវនេះអ្វីៗបាននឹងកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ ដូច្នេះសូមលោកស្រីបេសកជនជួយពាំនាំសារនេះទៅកាន់លោក គីម ផង។

បើតាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី, ប្រមុខការទូតកំពូលរុស្ស៊ី-កូរ៉េខាងជើងយល់ស្របថា ការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងអាស៊ីភាគឦសានកើតចេញពីសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពួកគេ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner