ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue”

(ប្រទេសសិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue” ជាមួយ ឯកឧត្តម Andrew R. Herrup ទីប្រឹក្សាជាន់ខ្ពស់ នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប (sideline event) និងមានទីតាំងតែមួយជាមួយកម្មវិធី 10th Singapore International Cyber Week (10th SICW) និងកម្មវិធី The 10th ASEAN Ministeral Conference on Cybersecurity (10th AMCC)។

កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ តំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់និងអន្តរជាតិ ជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រចែករំលែកពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសន្តិសុខសាយប័ររបស់រដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃការចូលរួមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីជាមួយទីភ្នាក់ងារសន្តិសុខសាយប័ររបស់សិង្ហបុរី (CSA) ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត និងការធ្វើនិយ័តកម្មវិស័យសាយប័រ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner