រុស្ស៊ីសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរថ្មី

មូស្គូ ៖ រុស្ស៊ីបាននិយាយថា ខ្លួនបានដាក់ឲ្យដំណើរការ នាវាមុជទឹកនុយក្លេអ៊ែរ ដឹកយន្តហោះគ្មានមនុស្សបើក ប្រភេទថ្មី។

រូបភាពពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ បានបង្ហាញពី ពិធីសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរ ថ្មីមួយនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ី RIA, នាវាមុជទឹក Novosti មានសមត្ថភាពដឹកយន្តហោះគ្មានមនុស្សបើក Poseidon នៅក្រោមទឹក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា «គ្មានមធ្យោបាយណា អាចស្ទាក់ចាប់ ដ្រូន ដើរដោយថាមពលនុយក្លេអ៊ែរនេះ បានទេ» លោកបានអះអាងទៀតថា «វាអាចធ្វើដំណើរបានលឿន ជាងនាវាមុជទឹកធម្មតា និង ទៅដល់ទ្វីបណាមួយ ក្នុងពិភពលោក»។

ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានពង្រឹងទាំងវោហាសាស្ត្រ និងជំហររបស់លោកចំពោះរុស្ស៊ី លោក Putin ក៏ទើបតែបាន បានបញ្ចេញសាច់ដុំនុយក្លេអ៊ែរជាសាធារណៈ ជាមួយនឹងការសាកល្បងកាំជ្រួច Burevestnik ថ្មីមួយ នៅថ្ងៃទី ២១ ខែតុលា និងសមយុទ្ធបាញ់បង្ហោះនុយក្លេអ៊ែរ នៅថ្ងៃទី ២២ ខែតុលា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner