កម្ពុជា-អាម៉េរិក ពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន

ភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តមMichael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំចំពោះការដើរតួនាទីដ៏សំខាន់ក្នុងការធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម វិនិយោគ ការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម៕

ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការបរទេស

ads banner