លាវចូវ ឡ័រសឹហ្វេន កន្លែងកែច្នៃគុយទាវទឹកខ្យង មីកញ្ចប់ដ៏ធំ និងដំបូងគេរបស់ខេត្តក្វាងស៊ី

ក្វាងស៊ី៖ក្រុមហ៊ុន ឆៃណា មេឌា គ្រុប(China Media Group (CMG) )សហការជាមួយរដ្ឋាភិបាលប្រជាជន នៃ តំបន់ស្វយ័ត គ័រស៊ី ហ្សាង (Guangxi Zhaung )នៃសាធារណរដ្ឋប្រជាមានិតចិនបានរៀបចំដំណើរទស្សនកិច្ច ប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ក្នុងនេះទៅពីកម្ពុជាមាន ប្រព័ន្ធផ្សព្វផ្សាយ AMS និង CNMនិងប្រពន្ធ័ផ្សព្វផ្សាយមកពី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ភូមា វៀតណាម ឡាវ ថៃ រួមនិងសារព័ត៌មានចិន ទៅទស្សនកិច្ចសិក្សាស្វែងយល់ ពីខ្សែច្រវាក់​ផលិតកម្ម នៅសួនឧស្សាហកម្ម លាវចូវ ឡ័រសឹហ្វេន (Liuzhou Luosifen)ក្រុងលាវចូវ ខេត្តក្វាងស៊ី។

ដំណើរទស្សនកិច្ចខាងលើនេះជាផ្នែកមួយនៃសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៥ នៅទីក្រុងណាននីង របស់ខេត្តក្វាងស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុន China Media Group (CMG) មានមូលដ្ឋាន​ធំនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

បើតាមការរៀបរាប់,សួនឧស្សាហកម្ម Liuzhou Luosifen ជាកម្មសិទ្ធក្រុមហ៊ុន Guangxi No. Wang Food
គឺជាកន្លែងធំដំបូងបង្អស់ របស់ខេត្តក្វាងស៊ី (Guangxi )ដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១៥ ក្នុងការផលិត និងកែច្នៃគុយទាវទឹកខ្យង និងបន្ទាប់មក មីកញ្ចប់ ឡរសឹហ្វេង ប្រកបដោយគុណភាព និងស្តង់ដារ របស់ប្រទេសចិន។

ផលិតផលរបស់ No Wang ត្រូវបានលក់ទូទាំងពិភពលោក ដែលធ្វើឱ្យ ក្លាយជាម៉ាកយីហោ Luosifen ឈានមុខគេ។ ផលិតផលត្រូវបាននាំចេញជាចម្បងទៅកាន់សហរដ្ឋអាម៉េរិក កាណាដា អូស្ត្រាលី សិង្ហបុរី ម៉ាឡេស៊ី និងហុងកុង និង​មានលក់នៅក្នុងប្រទេស និងតំបន់ប្រមាណ៧០ និងនៅទីផ្សារអនឡាញជិត២០ទៀតផង។

ក្រុមហ៊ុន No Wang food បានឈ្នះពានរង្វាន់ដូចជា “លេខ១ ក្នុងការនាំចេញ នៅក្នុងទីផ្សារមីកញ្ចប់ Luosifen របស់ប្រទេសចិន ចំនួន៥ឆ្នាំជាប់គ្នា” និងក្លាជាអ្នកលក់កំពូល នៃមីកញ្ចប់ Luosifen ក្នុងការលក់រាយក្រៅបណ្តាញ (២០១៩ដល់ ២០២៣)។

បើតាមបទបង្ហាញ សហគ្រាស លាវចូវ ឡ័រសឺហ្វេន មិនត្រឹមតែផលិត មីកញ្ចប់Luosifen ប៉ុណ្ណោះទេ ថែមទាំងមានការ​ច្នៃប្រឌិត ជាបន្តបន្ទាប់ ដោយបង្កើតឧបករណ៍ផលិតកម្ម កែលម្អដំណើរការ ផលិត និងពង្រីកខ្សែផលិត ផលរបស់​ពួកគេ ដើម្បីរួមបញ្ចូលរសជាតិ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃចាប់ពី អង្ករ ឡាវហ្វិន ទឹកជ្រលក់ Luosifen និង Luosifen Duck Feet Hot Pot ដែលធ្វើឱ្យរសជាតិកាន់តែមានគុណភាព៕
ដោយ៖AMS

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner