ប៉ូលិសរឹបអូសព្រុយឆ្លាម ជាង៦តោន នៅប៉េរូ

លីម៉ា ៖ អាជ្ញាធរប្រទេសប៉េរូ ស្ថិតក្នុងតំបន់អាមេរិកខាងត្បូង បានរឹបអូសព្រុយឆ្លាម ចំនួនជាង៦តោន។

យោងតាមនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មជាតិ បានឱ្យដឹងថា ប៉ូលីសប៉េរូរឹបអូសបាន “ព្រុយត្រីឆ្លាម ជាង ៦តោន” នៅតំបន់ Callao នៃ ទីក្រុង Lima កាលពីថ្ងៃចន្ទ។

ប្រភពបានអះអាងថា ព្រុយត្រីឆ្លាមទាំងនេះ ជាគ្រឿងផ្សំ ដែលគេស្វែងរកយ៉ាងខ្លាំង សម្រាប់ធ្វើស៊ុប និងធ្វើជាថ្នាំសម្រើប ដែលនឹងត្រូវនាំចេញខុសច្បាប់ ទៅកាន់អាស៊ី។

មេប៉ូលីសថា អ្នកនេសាទបានកាត់ផ្តាច់ព្រុយ និងដងខ្លួនបោះចោលទៅក្នុងសមុទ្រ ដែលបានបង្កើតផលប៉ះពាល់ដ៏អាក្រក់ ប្រឆាំងនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ នៅក្នុងតំបន់នោះ ហើយការនេសាទត្រីឆ្លាម tiburones ទាំងនេះបានគំរាមកំហែង ដល់ការផុតពូជ។

ក្នុងប្រតិបត្តិការនេះ ពួកគេបានចាប់ខ្លួនជនជាតិប៉េរូ បីនាក់ ខណៈដែលអាជ្ញាធរកំពុងស៊ើបអង្កេត ដោយសារតែពួកគេត្រូវបានគេចោទប្រកាន់ថា ជាក្រុមបណ្តាញ អង្គការឧក្រិដ្ឋកម្ម ជួញដូរផលិតផល ប្រភេទនេះ។

នៅលើពិភពលោកមានព្រុយត្រីឆ្លាម ប្រហែល ៤០០ប្រភេទ ដែលក្នុងនោះ ៦៦ប្រភេទស្ថិតនៅក្នុងប្រទេសប៉េរូ នេះបើយោងតាមអង្គការអន្តរជាតិ សម្រាប់ការការពារបរិស្ថានសមុទ្រ ហៅកាត់ថា Oceana៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner