ឯកឧត្តម ឃឹម ហ្វីណង់៖ មន្រ្តីជំនាញរបស់​ក្រសួង​កសិ​កម្ម ឈរជើងនៅតាមខេត្ត សំខាន់ៗកំពុងជួយសម្រប​សម្រួលស្វែងរកទីផ្សារស្រូវជូនប្រជាកសិករនៅតាមទីវាល

(ភ្នំពេញ)៖ ឈានចូលដល់ ខែវិច្ឆិកា ដែលជារដូវប្រ​មូល​ផលស្រូវរបស់ប្រជាកសិករនោះក្រសួងកសិកម្ម​បានឱ្យ​មន្រ្តីជំនាញដែលកំពុងឈរជើងនៅតាមខេត្តសំខាន់ៗជួយសម្របសម្រួលស្វែងរកទីផ្សារស្រូវជូនប្រជាកសិករនៅតាមទីវាល ។

បញ្ជាក់តាមបណ្តាញសង្គម នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា៖ដោយហេតុថាខែវិច្ឆិកាគឺជាខែប្រមូលផលធំជាងគេនៅក្នុងរដូវកាលនេះ មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម​កំពុង​ឈរជើងនៅតាមបណ្តាខេត្តសំខាន់ៗ ដឹកនាំមន្ត្រី​កសិ​កម្ម​ឃុំ​នៅទូទាំងប្រទេសជួយសម្របសម្រួលស្វែង​រក​ទី​ផ្សារជូនបងបងប្អូនប្រជាកសិករនៅតាមទីវាល ដើម្បីធា​នា​ឱ្យ​បានថា ទោះបីមិនបានតម្លៃដូចការចង់​បានទាំង​ស្រុងក៏ដោយ តែមិនមានកសិករណាម្នាក់ គ្មានទីផ្សារ​រហូតដល់ខូចខាតស្រូវ ដែលក្រសួងមិនបានដឹង និងមិន​បានដោះស្រាយនោះឡើយ។

ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញពីរូបភាពរបស់​មន្រ្តី​ក្រសួងកសិកម្មកំពុងបើករថយន្តដើម្បីទៅជួប និង​ជួយកសិករសម្រាប់រកទីផ្សារលក់ស្រូវទើបច្រូតកាត់រួចរាល់តាមទីវាលឱ្យទាន់ពេលវេលាផងដែរ ។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានគូសបញ្ជាក់ថា”មន្ត្រីរបស់យើង ដែលកំពុងចុះបេសកកម្មនៅប្រចាំការ​សម្រប​សម្រួលការប្រមូលផលស្រូវកសិករនៅ​ខេត្ត​ពោ​ធិ៍​សាត់ រាយការណ៍មកកាលពីម៉ោង១១យប់មិញ”។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាម​រយៈ​​ធនាគារARDBដើម្បីផ្តល់ជាហិរញ្ញប្បទាន​ដល់រោង​ម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner