ទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស នៅភូមិព្រៃចាន់
អត្ថបទដោយ៖
គន្ធា ឃិន
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាននៅមុននេះបន្ដិចថា នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ ឃិន គន្ធា


